CamNews

កីឡាអន្តរជាតិ 

គ្រាន់តែទាត់បាល់ Freekick សោះ ឈរបន្លំដល់ទៅ ៦ នាក់អ្នកចាំទីវិលក្បុង (មានវីដេអូ)

ការទាត់បាល់ពិន័យ Freekick គឺពិតជាការទាត់មួយ ដែលមានការលំបាក ដោយសារតែមាន
រនាំងការពារពីគូបដិបក្ស ហើយក៏ត្រូវលេងក្បាច់ ញាក់ច្រើនដែរ ដើម្បីអោយអ្នកចាំទី បាក់ចង្កេះ
ហក់ចាប់បាល់មិនបាន ។

នៅក្នុងការប្រកួតបាល់ទាត់មួយ រវាងក្រុម Rot-Weiss Essen និង Wattenscheid ទស្សនិកជន
បានក្លាយជាសាក្សីនៃ ការទាត់បាល់ Freekick ដ៏អស្ចារ្យមួយក្នុងពេលប្រកួតនោះ ។ ក្នុងនាទី
ទី ៨១ ដែលលទ្ធផលគ្រាប់បាល់ ១ ទល់ ២ ក្រុមម្ចាស់ផ្ទះ Rot-Weiss Essen ទទួលបានបាល់
ពិន័យមួយគ្រាប់ ដែលនៅជិតហ្គោនបំផុត ។ ជាធម្មតាអ្នកចាំ ឬបន្លំទាត់ Freekick មានតែ ២
ទៅ ៣ នាក់ប៉ុណ្ណោះ តែលើកនេះក្រុម Rot-Weiss Essen ឈរបន្លំបញ្ឆោតអ្នកចាំទី ដល់ទៅ ៦
នាក់ ។ គ្រាន់តែផ្លុំកញ្ចែភ្លាម គេឃើញមានកីឡាករទាំង ៦ នាក់នោះរត់ច្រេញច្រុំ បន្លំអ្នកចាំទី
ឡើងវិលក្បុង រំពេចនោះកីឡាករម្នាក់ ដែលឈរនៅស្ងៀមក្រោយគេ ស៊ុតមួយជើង ដែលធ្វើ
អោយអ្នកចាំទី មើលមិនដឹងឡើយ ។

ជាលទ្ធផល ក្រុមម្ចាស់ផ្ទះ Rot-Weiss Essen ស្មើជាមួយក្រុម Wattenscheid ក្នុងពិន្ទុគ្រាប់បាល់
២ ទល់ ២ ៕



ដោយ ៖ កុសល
ប្រភព ៖ youtube 


Tags: football freekick trick rot-weiss essen Wattenschei