CamNews

ថេបប្ល៊ែត 

១០ ជំរើសជំនួស iPad 2

ក្រៅពី tablet ដំណើរការ Android ដែលមានឈ្មោះល្បីដូចជា Asus Transformer រឺក៏
Samsung Galaxy Tab 10.1 នៅមាន PlayBook របស់ RIM និង TouchPad របស់ HP ក៏ជា
ជំរើសដ៏ល្អ ប្រសិនជាលោកអ្នកមិនចង់ប្រើ iPad 2 របស់ "ផ្លែប៉ោម" ។

ViewSonic Viewpad 7 មានទំហំ ៧ inch តូចល្មម មានប្រព័ន្ធដំណើរការ Android 2.2 អាច
ភ្ជាប់ប្រព័ន្ធ 3G និងធ្វើការហៅទូរស័ព្ទបានដូចជា Smartphone ធម្មតា ចំពោះតំលៃគឺសមរម្យ
ត្រឹមតែ ៤៧៩ ដុល្លាអាមេរិច ប៉ុណ្ណោះ ។

Acer Iconia Tab W500 បង្កើតនូវលក្ខណៈពិសេសជាមួយ Windows 7 មានកម្មវិធីកំសាន្ត
ជាច្រើន ។ អាចភ្ជាប់ជាមួយ USB 3G មិនចាញ់បណ្តា Laptop ទំនើបផ្សេងៗឡើយ ។

Tab W500 បច្ចុប្បន្នជាគំរូមួយក្នុងចំណោម Tablet ទាំងឡាយដែលមានការពេញនិយម
ជាខ្លាំងនៅលើទីផ្សារ ។ តំលៃ របស់ Tab W500 គឺប្រហែល ៥៥០ ដុល្លាអាមេរិច ។


មិនត្រឹមតែមានការរចនាសំបកដោយ អាលុយមីញ៉ូម HTC Flyer ក៏មាន រូបសណ្ឋាន ល្អ
ស្អាត មាន Application ជាច្រើន មានប៊ិច Touch Screen មកជាមួយជាលក្ខណៈពិសេស
បើប្រៀបជាមួយ Tablet ដទៃ ។ HTC Flyer ដំណើរការលើប្រព័ន្ធ Android 2.3 ប៉ុន្តែនឹង
ធ្វើការ Upgrade ឡើង Honeycomb នៅពេលឆាប់ៗខាងមុខនេះ ។ តំលៃរបស់វាគឺប្រហែល
៧៥០ ដុល្លា អាមេរិច ។

Acer Iconia Tab A500 រចនាដោយ titan និងបានក្លាយជាជំរើសដំបូងរបស់សុភាពនារី ទាំង
ឡាយ ។ អាចធ្វើការភ្ជាប់ជាមួយ ឧបករណ៍អេឡិចត្រូនិច ផ្សេងៗបាន ដែលបានធ្វើអោយ
Tab A500 មានការវាយតំលៃខ្ពស់ ។ តំលៃ ៤៥០ ដុល្លាអាមេរិច ។

HP TouchPad មានលក្ខណៈជាច្រើនដូចនឹង iPad 2​ មានទំហំ ៩,៧ inch ដូចគ្នា ។ ហើយ
បើទោះបីជាមិនទាន់មានការវាយតំលៃខ្ពស់ ដោយសារតែមិនទាន់មានការតំឡើងនូវ
លក្ខណៈពិសេស នៃប្រព័ន្ធដំណើរការ WebOS ។ តំលៃរបស់វាគឺប្រហែល ៥០០ ដុល្លា ។

LG Optimus Pad មានទំហំ ៨,៩ inch បំពាក់ដោយកញ្ចក់អេក្រង់ 3D និង មានកាមេរ៉ា អាច
ថត​ វីដេអូ ជាប្រភេទ 3D ផងដែរ ។ តំលៃរបស់វាគឺប្រហែល ៤៨០ដុល្លាអាមេរិច ។

មកដល់បច្ចុប្បន្នមានអតិថិជនជាច្រើនមានចំង៉ល់ថាហេតុអ្វីបានជា Motorola Xoom មិន
ទទួលបានជោគជ័យរបស់ខ្លួននៅលើទីផ្សារ tablet ។ ការរចនាស្រស់ស្អាត រូបសណ្ឋាន
មានគុណភាពខ្ពស់ ប៉ុន្តែប្រហែលជាការបង្ហាញមុខមុន iPad 2 ទើបធ្វើអោយ Motorola
Xoom ធ្លាក់ទៅជាយ៉ាងដូច្នេះ ។ តំលៃរបស់វាគឺ ៨០០ ដុល្លាអាមេរិច ។

តំលៃនៃផ្លាកយីហោរបស់ RIM និង BlackBerry ហាក់បីដូចជាមានការធ្លាក់ចុះយ៉ាងខ្លាំង ។
តែទោះបីជាយ៉ាងនេះក្តី tablet PlayBook របស់ពួកគេនៅតែមានការទាក់ទាញ ហើយបើ
ទោះបីជាមិនទាន់ទទួលបានលទ្ធផលដូចការរំពឹងទុក តែស្ថិតិទិន្នន័យរបស់ tablet ៧ inch
របស់ RIM នៅតែមានកំរិតខ្ពស់ ។ តំលៃរបស់ PlayBook នេះគឺ ៥០០ ដុល្លាអាមេរិច ។

Asus Transformer ក៏ជា Tablet លំដាប់ខ្ពស់ដែលអាចធ្វើការប្រកួតជាមួយ iPad 2 បាន
រូបសណ្ឋានរឹងមាំ ហើយអាចភ្ជាប់ជាមួយ Keyboard ដើម្បីក្លាយជា netbook ។ តំលៃ
ប្រហែល ជា ៦០០ ដុល្លាអាមេរិច (រួមទាំង Keyboard ) ។

Samsung Galaxy Tab 10.1 គឺជា Tablet ដែលកំពុងតែទទួលការពេញនិយមជាខ្លាំងនៅ
រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ដែលមិនត្រឹមតែមានការរចនាមានទំហំស្តើងជាង
iPad 2 ប៉ុណ្ណោះទេ តែ Case របស់ Samsung ក៏អាចប្រៀបធៀបជាមួយនឹង Apple បាន
ផងដែរ ។ មិនទាន់មានឈ្មោះល្បីនិងពេញនិយមខ្លាំងដោយសារតែទើបតែបង្ហាញមុខ
នៅលើទីផ្សារមានរយៈពេលខ្លី តែ Tab 10.1 ត្រូវបានវាយតំលៃខ្ពស់នៅក្នុងចំណោម
Tablet នាពេលបច្ចុប្បន្ន ៕

(ពី Zing)
រដ្ឋា

Tags: