សុខភាព ៖ អាហារពិតជាមានសារៈសំខាន់សម្រាប់រាងកាយ ពីព្រោះវាផ្ដល់សារធាតុចិញ្ចឹម ដែលអាចញ៉ាំងជីវិតឱ្យប្រព្រឹត្ដទៅយ៉ាងរលូន។ មិនតែប៉ុណ្ណោះ វាជួយទ្រទ្រង់ដល់ស្បែកឱ្យមានសុខភាពល្អ និងទន់លោងផងដែរ។ ខាងក្រោមនេះ គឺជាអាហារ ៥ប្រភេទ ដែលជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អ និងទន់រលោង៖
សារធាតុប្រឆាំងនឹងអុកស៊ីដកម្មសម្រាប់កោសិកាមានសុខភាពល្អ៖ សារធាតុប្រឆាំងនឹងអុកស៊ីដកម្មមានសារៈសំខាន់ ដើម្បីពន្យឺត និងការបង្ការការបង្ហាញរបស់រ៉ាឌីកាល់សេរី។ អ្នកអាចស្វែងរកសារធាតុទាំងនេះនៅក្នុងប្រភេទអាហារគ្រប់ប្រភេទ ពិសេសផ្លែឈើ និងបន្លែពណ៌ដូចជា ប្រភេទផ្លែ Berry ប៉េងប៉ោះ ផ្ទី ដំឡូងឈ្វារ ម្ទេសហាវ៉ៃ និងសណ្ដែកសៀង។
ប្រឆាំងនឹងរ៉ាឌីកាល់សេរីដោយសារធាតុ CoQ10៖ រាងកាយរបស់អ្នកបង្កើតបានជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ឈ្មោះថា Coenzyme Q10។ ប៉ុន្ដែនៅពេលអ្នកឈានដល់វ័យចាស់ អ្នកមានសមត្ថភាពតិចប៉ុណ្ណោះក្នុងការផលិតសារធាតុនេះ។ សារធាតុនេះមានគុណប្រយោជន៍ក្នុងការបង្កើនថាមពល និងធ្វើឱ្យកោសិការបស់អ្នកដំណើរការបានល្អ។ អ្នកអាចស្វែងរកសារធាតុ CoQ10 នេះនៅក្នុងត្រីដូចជា ត្រីសាម៉ុន ត្រីទូណា សាច់មាន់ ឬទា សរីរាង្គសត្វដូចជា ថ្លើម និងធញ្ញជាតិ។ ប្រសិនបើអ្នកប្រើផលិតផលថែរក្សាស្បែក ដែលមានផ្ទុកសារធាតុ CoQ10 វាជួយបំបាត់ស្នាមជ្រីវជ្រួញ និងស្នាមជ្រីវជ្រួញផ្សេងទៀត។
វីតាមីន A ដើម្បីព្យាបាលស្បែកខូច៖ គ្មាននរណាម្នាក់ចង់បានស្បែកស្ងួត និងបែកស្រការនោះទេ។ សូមជ្រើសទទួលទាននូវក្រូចពោធិ៍សាត់ និងត្រសក់ស្រូវ។ ផ្លែឈើទាំងនេះមានផ្ទុកវីតាមីនA។ ម្យ៉ាងទៀតអ្នកអាចស្វែងរកសារធាតុនេះនៅក្នុងបន្លែស្លឹកបៃតង ស៊ុត និងផលិតផលទឹកដោះផ្ទុកជាតិខ្លាញ់ទាប។ នៅពេលអ្នកប្រើផលិតផលថែរក្សាស្បែកមានផ្ទុកវីតាមីន A ស្នាមជ្រីវជ្រួញ និងស្នាមអុជខ្មៅ នឹងស្រកទៅបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ផលិតផលឈ្មោះ Retinoids ទាំងនោះត្រូវបានអ្នកជំនាញថែរក្សាស្បែកណែនាំសម្រាប់ការព្យាបាលមុន និងបញ្ហាស្បែកដទៃទៀត។
វីតាមីនE លើកកម្ពស់សុខភាពស្បែក៖ សារធាតុប្រឆាំងនឹងអុកស៊ីដកម្មមួយមុខទៀត ដែលអាចជួយស្រោចស្រង់ស្បែករបស់អ្នកពីការបំផ្លាញនៃពន្លឺព្រះអាទិត្យ និងការរលាកនោះគឺវីតាមីនE។ សូមទទួលយកនូវសារធាតុនេះពីប្រេងបន្លែ គ្រាប់ផ្លែឈើ អូលាវ ស្លឹកផ្ទី និងប្រភេទបន្លែពណ៌បៃតង៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ top10homeremedies