លោកអ្នកប្រហែលជាធ្លាប់បានទស្សនាខ្សែភាពយន្តរឿង Jurassic Park ហើយមើលទៅ។ ជា
រឿងដែលនិយាយពីក្រុមមនុស្សដែលព្យាយាមរត់ចេញពីសួនដាយណូស័រ ខ្សែភាពយន្តនេះក៏
ជាខ្សែភាពយន្តល្បីមួយផងដែរ។
មានពាក្យចចាមអារាមនិយាយថាមហាសេដ្ឋីម្នាក់នីអូស្រា្តលីមានគំនិតក្នុងការបង្កើតអោយសួន
Jurassic Park នេះក្លាយជាសួនពិតប្រាកដ។ Clive Parker សេដ្ឋីរ៉ែក្រោមដីដែលកាលពីមុនមាន
គំរោងក្នុងការសាងសង់នាវា Titanic ឡើងវិញនោះពេលនេះកំពុងតែមានគំរោងផ្សេងមួយទៀត
ចង់បង្កើតអោយ Jurassic Park ក្លាយជាការពិត។
បើតាមសារពត៌មានលើ Internet បានអោយដឹងថាលោកមហាសេដ្ឋីម្នាក់នេះកំពុងតែធ្វើរៀបគំ
រោងជាមួយនឹងក្រុមអ្នកជំនាញផលិតមនុស្សយន្ត Dolly the Sheep ដ៏ល្បីល្បាញដើម្បីសិក្សាលើ
គំរោងដ៏មិនគួរអោយជឿរបស់គាត់។ គំរោង Jurassic Park នេះអាចនឹងមានទីតាំងនៅក្នុងផ្ទៃ
Coolum Resort។
គាត់បានព្យាយាមមិននិយាយអំពីបញ្ហានេះជាមួយនឹងអ្នកកាសែត ហើយគ្រប់គ្នាគិតថាគាត់ប្រ
ហែលជាគាត់ចង់ប្រកាសវាទូទៅក្នុងសន្និសិទ្ធកាសែតតែម្ដង។ ក្រុមហ៊ុនរបស់សេដ្ឋីប្រាក់វាល់
លានដុល្លារូបនេះក៏មានគំរោងផងដែរក្នុងការសាងសង់នាវាកំសាន្តលើទឹកធំបំផុតលើលោកដែល
មើលទៅអាចទៅសាងសង់ជាមួយនឹងចិន ហើយប្រហែលជាអាចចេញរូបរាងនៅឆ្នាំ ២០១៦៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Dialymail