ព័ត៌មានអន្តរជាតិ ៖ កម្លាំងប៉ូលីសហុងកុង នឹងចាត់វិធានការ ចាំបាច់នានា ដើម្បីបោសសម្អាត ក្រុម បាតុករ ដោយសារ ការកើនឡើងនូវ ការប្រឈមមុខដាក់គ្នា រវាងក្រុមបាតុករ និងមនុស្សរស់ នៅក្នុងតំបន់ ។ នេះ បើយោង តាមការលើកឡើង របស់មេបញ្ជាការប៉ូលីស ថ្លែងក្នុងសន្និសីទ សារព័ត៌មាន នៅថ្ងៃអង្គារ៍នេះ។
ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃអង្គារ៍នេះ បានឲ្យដឹងថា ការប្រមូល គ្នា របស់មនុស្ស ដែលមានផ្នត់គំនិត ខុសៗគ្នា ក្នុង តំបន់ Mong Kok បណ្តាលឲ្យការវិវាទគ្នា កើតមាន ឡើង ពីពេលមួយ ទៅពេល មួយទៀត។ នេះបើយោងតាមការលើកឡើង របស់លោក Hui Chun-tak មេបញ្ជាការប៉ូលីសហុងកុង។
លោក មេបញ្ជាការបានឲ្យដឹងផងដែរថា ស្ថាន ភាព ហាក់ឈាន ទៅរកការប្រឈមមុខដាក់គ្នា រវាង មនុស្ស ពីរក្រុម ដោយក្រុមសកម្មជន ជាអ្នកបង្ក ព្រមទាំងបណ្តាលឲ្យតំបន់ Mong kok ក្លាយជាតំបន់ ដែលមានហនិភ័យខ្ពស់។ ក្រុមខ្លះមានចេទនា ព្រមទាំងញុះញ៉ុងឲ្យមានការបិទផ្លូវ ជា ដើម ។ ប្រភព ដដែលបានបញ្ជាក់ថា ប៉ូលីសមានតួនាទី ក្នុងការរក្សាសុវត្ថិភាពប្រជាពលរដ្ឋ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល និង channelnewsasia