CamNews

ទូរស័ព្ទ ថេបប្ល៊ែត 

iPad2 និងiPhone4 ដែលមានតំលៃថ្លៃបំផុត

តាមតំលៃទីផ្សារបច្ចុប្បន្ន iPad2 និង iPhone4 មានតំលៃមិនលើសពី1000$ ឡើយតែបើលោកអ្នកក្រឡែកមកមើល តំលៃ iPad2 និង iPhone4ក្នុង
Camnewsវិញប្រាកដជាមានការភ្ញាក់ផ្អើលយ៉ាងខ្លំាងទៅនឹងតំលៃដែល
លោកអ្នកនឹកស្មានមិនដល់។




iPad2 មួយនេះគឺមានតំលៃជាង៨.១លានដុល្លាត្រូវបានបង្កើតដោយLuxury
gadget guru Stuart HughesដោយiPad2មួយនេះត្រូវបានផ្សំឡើងពីមាសព័ទ្ធ
ជុំវិញធើ្វជាសំបកការពារចំនែកឯគ្រាប់ពេជ្រជាច្រើនទៀតត្រូវបានដាក់នៅ
ជុំវិញផ្លាកសញ្ញាApple និងមានត្បូងដាក់ចំកន្លែងចុចផងដែរ។





ចំនែកឯទូរស័ព្ទiPhone4 មួយនេះវិញត្រូវបានស្របទៅដោយមាសនិងមាន
ត្បូងពេជ្រធំមួយនៅចំពាក់កណ្តាលដែលមានទំហំ7.4 ការ៉ាតហើយនៅតាម
កន្លែងចំហៀងៗវិញត្រូវបានដំាពេជ្រចំនួន500គ្រាប់ និងដាក់នៅត្រង់ផ្លាក
សញ្ញាApple ដើម្បីបង្កើនសោភ័ណ្ឌភាពទូរស័ព្ទដៃមួយនេះកាន់តែមានភាព
ទាក់ទាញមួយកំរិតទៀត។តំលៃនៃទូរស័ព្ធដៃiPhone4មួយនេះមានតំលៃ
ប្រហែល ៨លានដុល្លាសហរដ្ឋអាមេរិច





ត្បូងពេជ្រ 7.4 ការ៉ាត

ប្រភពដើម yahoo
ដោយ ដាននី

Tags: