ព័ត៌មានកីឡា៖ កីឡាករប្រដាល់លក្ខណៈសកលជនជាតិ ហ្វីលីពីន ដែលមានឈ្មោះ ប៉ាក់ គឺអៅ បាននិយាយថា រួបគាត់មានគម្រោងលក់សំណង់អគារដែលជាផ្ទះចាស់របស់គាត់កាលពីវ័យកុមារ ស្ថិតនៅក្នុងតំបន់ដ៏ស្រស់ឆើតឆាយមួយកន្លែង ក្នុងទីក្រុងម៉ានីល។
កីឡាករ ប៉ាក់ គឺអៅ បានមានប្រសាសន៍ប្រាប់អ្នកការសែតថា រួបគាត់និងលក់ សំណង់អគារដ៏ចាស់៣ ជាន់របស់គាត់មួយកន្លែង ស្ថិតនៅក្នុងទីក្រុង ម៉ានីល នៃប្រទេសហ្វីលីពីន ក្រោយពីមានការត្អួញត្អែជាខ្លាំងពីសំណាក់អ្នកជិតខាង លើរឿងការស្លៀកពាក់មិនសមរម្យរបស់ អ្នកគាំទ្រដែលបានចូលមកលេងគាត់។ ថ្លែងពីសំដីដដែរ បានបន្ដប្រាប់អ្នកការសែតទៀតថា ចំពោះរួបគាត់ មិនមានអ្វីដែលរង្គោះរង្គឺដល់អារម្មណ៍គាត់ឡើយ បើទោះបីជាពួកគេមិនមានសំលៀកបំពាក់ល្អត្រឹមត្រូវ ក៏ដោយនោះ។
ភាពប្រែប្រួលដោយស្មានមិនដល់របស់ ប៉ាក់ គឺអៅ ដំបូងឡើយ កីឡាករមានប្រវត្ដិត្រឹមជាអាជីវករលក់ត្រីតូចតាចប៉ុណ្ណោះក្នុងតំបន់មួយ ប៉ុន្ដែក្រោយពីបានសម្រេចចិត្ដចួលខ្លួនក្នុងវិស័យកីឡាប្រដាល់ ការប្រែប្រួលកាន់តែប្រសើរឡើង ជាពិសេស ក្រោយពីបានផ្ទួលដៃគូរប្រកួតចុងក្រោយ ក្នុងមិត្ដភាពប្រកួតខ្សែក្រវ៉ាត់ WBO ប៉ះជាមួយ Chris Algieri មក ប៉ាក់ គឺអៅ ក៏កាន់តែទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសរបស់ខ្លួន។ កាលពីឆ្នាំ ២០១០ កីឡាករ ប៉ាក់ គឺអៅ ធ្លាប់បានប្រើកិត្ដិយសជាអ្នកកីឡាករ ដើម្បីឈឈ្មោះបោះឆ្នោតចួលក្នុងសភា ដូចជាអ្នកនយោបាយល្បីៗជាច្រើនរូបទៀតនៅក្នុងប្រទេសហ្វីលីពីន ។
កីឡាករវ័យ ៣៥ បានបន្ដទៀតថា គាត់សុំអភ័យទោសចំពោះរាល់ការប៉ះពាល់ទាំងអស់នោះ ហើយនឹងការងឿងឆ្ងល់មួយចំនួនដែលយល់ថា ក្នុងនាមគាត់ជាមនុស្សល្បីម្នាក់ហើយ ហេតុអ្វីបានត្រូវអនុញ្ញាត ឲ្យអ្នកគាំទ្រដែលមានជីវភាពក្រៗ ខោអាវ រញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ ទាំងអស់ឲ្យស្នាក់នៅជាមួយ ។ វាមិនមែនជាឆន្ទៈរបស់គាត់ឡើយដែល រើសអើងអ្នកក្រតួចតាច ហើយគាត់ក៏មិនមែនជាអ្នកមាន ហើយអស្ចារ្យអ្វីនោះដែរ ព្រោះគាត់ក៏មានដើមកំណើតមិនខុសពីពួកគេទេ។ ចំពោះការសម្រេចចិត្ដ លក់ផ្ទះនេះ វាមិនមែនជាការពេញចិត្ដរបស់គាត់ ដោយសង្ឃឹមថា ក្រោយពីលក់ផ្ទះនេះហើយ គាត់អាចមានសមត្ថភាពទិញបានវិញនូវផ្ទះមួយកន្លែង ដែលអាចឲ្យអ្នកគាំទ្ររបស់គាត់ស្នាក់អាស្រ័យបាន ហើយមិនមានប៉ះពាល់ដល់គេឯង។ ប្រសិនបើ មានអ្នកណាមានបំណងចង់ទិញយកផ្ទះរបស់គាត់ គឺគាត់និងលក់ជូន ហើយតម្លៃគឺធ្លាប់បានបង្ហាញរួចម្ដងហើយ គឺ ៩ លានដុល្លា( កាលពីឆ្នាំ ២០១១)។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ channelnewsasia