CamNews

រថយន្ត 

ក្រុមហ៊ុនផលិតរថយន្ដ Lexus សម្រេចបានជោគជ័យទៀតហើយ ជាមួយ Lexus RX 350​ 2015

យានយន្ដ៖ ស្របនឹងមានការកើនឡើងច្រើននៃអ្នកគាំទ្រលើផលិតផល ពីជំនាន់មួយទៅជំនាន់បន្ដទៀត ក្រុមហ៊ុនផលិត​រថយន្ដ Lexus ក៏កាន់តែបង្កើននូវភាពស្វិតស្វាញខ្លាំងឡើយៗ លើការច្នៃម៉ូតរថយន្ដ ធ្វើយ៉ាងណាដើម្បីឲ្យកាន់តែមានភាពទាក់ទាញ និង កាន់តែពេញនិយម ។ យ៉ាងណាមិញ ដូចជាម៉ូដែល​ Lexus RX 350 ជាដើម ដែលក្រុមហ៊ុន បានត្រៀមខ្លួនចូវាយលុកទីផ្សាររួចជាស្រេច ជាមួយការរចនាម៉ូត​ឡើងស៊េរី ឆ្នាំ ២០១៥ ។ 

Lexus RX 350​ 2015 ត្រូវបានក្រុមហ៊ុន វិវត្ដខ្លួនរួចជាស្រេច ហើយសម្រាប់ឆ្នាំ ២០១៥ នេះ ។ មិនត្រឹម​តែប៉ុណ្ណោះទៀតសោត ស្របនិងការចាកចេញពីរោងចក្រ ក្រុមហ៊ុនបានបំពាក់នូវផ្នែកផ្សេងៗថ្មីដូចជា​ ការ​​ពង្រីក ទំហំកាមេរា ទាំងស្គីននៃការបង្ហាញមាន ទំហំដល់ទៅ ៧ អ៊ីញ ហើយមានដំណើរការលឿន ចំណែក​ ចង្កៀងមុខ ប្រើប្រភេទអំពូលភ្លើង LED ទាំងស្រុង និង មានការរចនាម៉ូត ត្រង់ម៉ូតហាមកៀន​ចង្កៀ​ន​បន្ដិច ​ថែមទៀត ។ 

យោងតាមការបកស្រាយរបស់គេហទំព័របានអះអាងថាម៉ូដែល Lexus RX 350​ គឺមានលក្ខណៈទំនើបគ្រប់​គ្រាន់​ បរិបូណ៍ទៅហើយ គ្រប់យ៉ាងគ្រាន់តែ ជាការបន្ថែមលើចំនុចខុសប្លែក បន្ដិចបន្ដូចប៉ុណ្ណោះ​។​

សម្រាប់សមាសភាពម៉ាស៊ីន Lexus RX 350​ 2015 ប្រើសមត្ថភាពដល់ទៅ ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់​ ​៣.៥ liter ត្រូវនឹងទំហំ ២៧០ សេះ ប្រើប្រអប់លេខ អូតូ ស្មើនិងប្រអប់លេខដៃចំនួន ៦ លេខ ។ រីឯតម្លៃ​វិញគឺ ៥៣៥៤៥ ដុល្លារ ។ ទស្សនារូបភាព៖​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ edmunds


Tags: Vehicle Lexus RX 350​ 2015