អំបូរ Samsung’s Galaxy M នឹងនាំមកនូវទូរសព្ទប៉ុន្មានម៉ូដែល ដែលមានសមត្ថភាពថ្មខ្លាំង ហើយក្រុមហ៊ុនសាំសុង ហាក់កំពុងផលិតស៊េរីនេះ មួយម៉ូដែលទៀត។ ទូរសព្ទចុះបញ្ជីថ្មី នៅក្នុងឯកសាររបស់ភ្នាក់ងារចេញលិខិតអនុញ្ញាត បានបរិយាយលម្អិតពីទូរសព្ទ Samsung Galaxy បន្ទាប់ ដែលគេជឿថា ជាទូរសព្ទ Galaxy M32 ។ សេចក្ដីលម្អិត នៅក្នុងឯកសារចុះបញ្ជី បង្ហាញអំពីថ្ម ដែលមានកម្រិតសមត្ថភាព 5,830 mAh ដែលបកស្រាយថា វាមានកម្លាំងស្មើ 6,000 mAh ។
ថ្មថ្មីនេះ មានចុះលេខម៉ូដែល EB-BM325ABN ដែលបង្ហាញពីភាពប្រាកដនិយមថា នឹងប្រើជាមួយ Galaxy M32 ។ ដោយឡែក ពុំទាន់មានភាពលម្អិតបន្ថែមទៀតទេ អំពីទូរសព្ទម៉ូដែលនេះ បើយោងតាមការប៉ាន់ស្មាន ។ យើងធ្វើការប៉ាន់ស្មានថា ទូរសព្ទនេះ នឹងមាន Specs ស្រដៀងនឹង Galaxy A32 ដែរ ដោយបំពាក់អេក្រង់ AMOLED ទំហំ 6.4-inch និងបំពាក់កាម៉េរ៉ាក្រោយ 64MP ។ ដោយលក្ខណៈជាទូរសព្ទស៊េរី M យើងអាចរំពឹងថា នឹងមានការឌីហ្សាញខុសប្លែក និងមានតម្លៃធូរថ្លៃជាងមុន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ GSMARENA