CamNews

ព័ត៌មានអន្តរជាតិ 

តួរលេខ ភ្ញៀវទេសចរ បរទេស ទៅលេងថៃ ធ្លាក់ចុះ ១០% ក្រោយវិនាសកម្ម បំផ្ទុះគ្រាប់បែក នៅ Bangkok

ព័ត៌មានអន្តរជាតិ ៖ Charoen Wangananong ប្រធាន សមគម​​  ភ្នាក់ ងារទេសចរណ៍ថៃ ឬ The Association of Thai Travel Agents (ATTA)​ ស្រាយ បំ ភ្លឹអោយដឹងថា តួរលេខ នៃភ្ញៀវទេសចរ បរទេស ចូលមកទស្សនាកំសាន្ត ព្រះរាជាណាចក្រ ថៃ បានធ្លាក់ចុះ ដល់ទៅ ១០ភាគរយក្រោយ វិនាសកម្ម​បំផ្ទុះគ្រាប់បែកអត្តឃាត កណ្តាលក្រុងបាងកក  នារាត្រីថ្ងៃទី ១៧ សីហា កន្លងទៅនេះ ដោយបានសម្លាប់មនុស្ស តិចបំផុត ២០ នាក់ និងរាប់រយនាក់ផ្សេងទៀត រងរបួស ។


លោក Charoen បន្តលើកឡើងអោយដឹងថា មានការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងការធ្លាក់ចុះ តួរលេខភ្ញៀវទេសចរ ចូលមកកំសាន្តប្រទេសថៃ តួយ៉ាង បណ្តាភ្ញៀវទេសចរ អទិភាពរួមមានដូច ជាភ្ញៀវទេសចរ ចិន ម៉ាឡេស៊ី សឹង្្ហបុរី និងហុងកុងគឺជាប្រភពប្រាក់ចំណូលនៃវិស័យទេសចរណ៍ ដល់ទៅ ៤០ភាគរយឯណោះ តួយ៉ាង ប្រធានបទក្តៅ នៃការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាត កាលពីសប្តាហ៍កន្លងទៅនេះ បានញ៉ាំងអោយរដ្ឋាភិបាល ទីក្រុង  ហុងកុង  ប្រកាសអាសន្ន ភ្លើង ក្រហម ហាមមិនអោយពលរដ្ឋខ្លួន ធ្វើដំណើរទៅកាន់ប្រទេសថៃបើសិនជាគ្មានភារកិច្ចចាំបាច់៕

- អាន ៖ អាជ្ញាធរ ថៃ សារភាព ខ្លួនខ្វះខាត ឧបករណ៍ទំនើប សម្រាប់តាមប្រមាញ់ ជនសង្ស័យបំផ្ទុះគ្រាប់បែក អត្តឃាត

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Bangkok Bomb Explode