បរទេស៖ យើងដឹងហើយថា ម្ចាស់ក្សត្រី គឺជាអ្នកមានកិត្តិយសខ្ពង់ខ្ពស់ ថ្លៃថ្នូរ និងមានភាពថ្កុំថ្កើន ពិសេសជាអ្នកមាន ពូជពង្សជាប់សែស្រទ្បាយស្ដេច ។ តើចង់ដឹងទេថា ម្ចាស់ក្សត្រីណាខ្លះ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកមានទ្រព្យ សម្បត្តិស្ដុកស្ដម្ភជាងគេនោះ?
ខាងក្រោមនេះ ជាម្ចាស់ក្សត្រីទាំង៦មានជាងគេបំផុត ក្នុងពិភពលោក ប្រចាំឆ្នាំ២០១៥នេះ គិតជាលានដុល្លារអាម៉េរិក៖
១. ម្ចាស់ក្សត្រី Charlene
ជាអតីតកីឡាការិនីហែលទឹកអូឡាំពិក របស់ប្រទេសអាហ្វ្រិកខាងត្បូង បច្ចុប្បន្ននេះ ជាម្ចាស់ក្សត្រីនៃប្រទេសម៉ូណាកូ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៥០ លានដុល្លារ ។
២. ម្ចាស់ក្សត្រី Stéphanie
ជាបុត្រីពៅរបស់មហាក្សត្រិយានី Grace Kelly និងព្រះអង្គម្ចាស់ Rainier III ជាស្តេចនៃប្រទេសម៉ូណាកូ ។ បច្ចុប្បន្ននេះ ម្ចាស់ក្សត្រី Stéphanie មានទ្រព្យសម្បត្តិសុទ្ធចំនួន ១០០ លានដុល្លា ។
៣. ម្ចាស់ក្សត្រី Anne
ជាបុត្រីតែមួយគត់របស់មហាក្សត្រិយានី Elizabeth II និងព្រះអង្គម្ចាស់ Philip ជាស្ដេចនៃចក្រភពអង់គ្លេស ដែលមាន ទ្រព្យសម្បត្តិសុទ្ធចំនួន ៣០ លានដុល្លារ ។
៤. ម្ចាស់ក្សត្រី Madeleine
ជាបុត្រីទីពីររបស់ស្ដេច Carl XVI Gustaf និងព្រះមហាក្សត្រិយានី Silvia នៃប្រទេសស៊ុយអែត ។ បច្ចុប្បន្ននេះ ម្ចាស់ក្សត្រី Madeleine មានទ្រព្យសម្បត្តិចំនួន ១០ លានដុល្លារ ។
៥. ម្ចាស់ក្សត្រី Beatrice
ជាសមាជិកម្នាក់ នៅក្នុងក្រុមគ្រួសារ រាជវង្សអង់គ្លេស ដែលបច្ចុប្បន្ននេះ ម្ចាស់ក្សត្រី Beatrice មានទ្រសម្បត្តិសុទ្ធចំនួន ៥ លានដុល្លារ ។
៦. ម្ចាស់ក្សត្រី Eugenie
ជាបុត្រីទី២របស់ព្រះអង្គម្ចាស់ Andrew, Duke of York និងមហាក្សត្រិយានី Sarah, Duchess of York នៃចក្រ ភពអង់គ្លេស ។ ម្ចាស់ក្សត្រី Eugenie មានទ្រព្យសម្បត្តិសុទ្ធចំនួន ២ លានដុល្លារ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល