CamNews

ទូរស័ព្ទ 

កែប្រែ iPhone ទៅជាឧបករណ៍តេឡេបញ្ជាទូរទស្សន៍

ប្រសិនជាលោកអ្នកមានអារម្មណ៍ធុញទ្រាន់ក្នុងការយក តេឡេបញ្ជា ចុចប្តូរប៉ុស្តិ៍ទូរទស្សន៍
នោះ iPhone មួយគ្រឿងត្រូវបានបំពាក់ នូវសមត្ថភាពអាចបញ្ជាទូរទស្សន៍បាន ប្រហែលជា
អាចជាជំរើសដ៏សមស្របបំផុតសំរាប់លោក អ្នក ។


Application ថ្មីមួយដែលមានឈ្មោះថា VooMote One អាចជួយកែប្រែ iPhone របស់លោក
អ្នកអោយក្លាយទៅជា ឧបករណ៍ តេឡេបញ្ជាពីចំង៉ាយមួយ ដែលអាចធ្វើការបញ្ជាបានលើ
ទូរទស្សន៍គ្រប់ប្រភេទ គ្រប់គំរូនៃទូរទស្សន៍សម័យបច្ចុប្បន្ន ។ ដោយឡែក Application នេះ
ក៏អាចអោយអ្នកប្រើប្រាស់ធ្វើការបញ្ជាលើឧបករណ៍មួយចំនួនផងដែរ ដូចជា ឧបករណ៍ចាក់
DVD ឧបករណ៍ស្តាប់ចំរៀង...ជាដើម ពី iPhone របស់ខ្លួន ។


មាន Clip វីដេអូមួយដែលបានធ្វើការផ្សព្វផ្សាយពី VooMote One ត្រូវបានបង្ហោះនៅលើទំព័រ
Youtube ដែលក្នុង Clip វីដេអូនោះបានបង្ហាញថា ការចុចលើប៊ូតុងក្រហម គឺបិទ រឺក៏ បើក
ទូរទស្សន៍ តាមរយៈទូរស័ព្ទ iPhone ។ Application នោះក៍អាចមានសមត្ថភាពបញ្ជា ក្នុងការ
បិទ/បើកសំលេង ផងដែរ គឺដូចទៅនឹង ឧបករណ៍តេឡេបញ្ជា ទូរទស្សន៍យ៉ាងដូច្នោះ ។

បើតាមក្រុមហ៊ុនផលិត Zero1.tv មានទីតាំងនៅក្នុងទីក្រុង ប៊ែឡាំង ប្រទេស អាល្លឺម៉ង់ ,
ឧបករណ៍នេះធ្វើការជាមួយ ប្រព័ន្ធបច្ចេកវិទ្យាគ្មានខ្សែរ និង អាចទទួលពត៌មាន ជារលក
(Infrared) បាន ៣០០០០ ផ្សេងៗគ្នា និងអាចស្គាល់ជាមួយឧបករណ៍អេឡិចត្រូនិច រាប់រយ
ប្រភេទ រួមមានដូចជា ទូរទស្សន៍ ឧបករណ៍ចាក់DVD ឧបករណ៍ស្តាប់ចំរៀង...ជាដើម ។

�VooMote One គឺជាសមិទ្ធិផលតែមួយគត់នៅលើទីផ្សារបច្ចុប្បន្ន ដែលអាចអោយលោកអ្នក
ធ្វើការបញ្ជាបានលើគ្រប់ឧបករណ៍អេឡិចត្រូនិច ប្រើប្រាស់ក្នុងគេហដ្ឋានតាមរយៈ ទូរស័ព្ទ
iPhone " ។ Zero1.tv ធ្វើការបញ្ជាក់បន្ថែម

VooMote One ក៏អាចធ្វើការបំពាក់( Install )នៅលើ ឧបករណ៍ iPod ដែលមានអេក្រង់
Touch Screen ផងដែរ ហើយបច្ចុប្បន្ន Software នៃ Application នេះត្រូវបានផ្តល់ជូនដោយ
ឥតគិតថ្លៃ តែតំរូវអោយលោកអ្នកទិញនូវ Hardware ជាមួយតំលៃប្រមាណ ៩៩ដុល្លា សំរាប់
Application មួយ ៕
(ពី Dailyinfo)
យ៉ាវីន

Tags: