CamNews

យល់ដឹង 

អាចនឹងឆ្លងមេរោគHIV ពេលបរិភោគសាច់ស្វា

តាមក្រុមអ្នកវិទ្យាសាស្រ្ត ប្រភេទស្វាតូចៗ និង ធំៗមួយចំនួនមានផ្ទុកមេរោគអេដស៏នៅ
ក្នុង
ទឹកមាត់ ដែលអាចឆ្លងនិងបង្កជាវិបិត្តិដ៏ធំមួយដល់មនុស្សទូទាំងពិភពលោក។

បញ្ហានេះនឹងមានសភាពធ្ងន់ធ្ងរជាងគេនៅ Camerroon ព្រោះសព្វថ្ងៃមាន80%នៃចំនួនសាច់សត្វត្រូវ
បានប្រជាជនប្រើប្រាស់តាមបែបធម្មជាតិ វាត្រូវបានគេហៅថា" សាច់សត្វព្រៃ" ជាមួយនឹងមុខម្ហូបដ៏
ពេញនិយមធ្វើអំពីសាច់សត្វស្វាធំ(Gorillas) ស្វាឪ(Chimpanzees) និងស្វាធម្មតា(Monkeys)។

សត្វស្វា 3.000ក្បាលត្រូវបានសម្លាប់នៅភាគខាងត្បូងប្រទេស Cameroon

តាមការពិសោធន៏មួយកាលពីដើមឆ្នាំនេះ របស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជម្ងឺឆ្លងនៅ
សហរដ្ឋអាមេរិច(CDC) ក៏បានធ្វើការកំនត់ថា នៅក្នុងទឹកមាត់របស់សត្វស្វាមានផ្ទុកនូវមេរោគ
ជាច្រើនដែលក្នុងនោះក៏មានមេរោគសាហាវ"អេដស៏" ផងដែរ៕

ដោយ៖ និស្ស័យ
ប្រភព៖ zing


Tags: HIV virus monkey lifestyle