CamNews

ទូរស័ព្ទ 

ទូរស័ព្ទស៊ីមពីរ Nokia C2 �Touch & Slide� ថ្មី មានលក់ហើយ!

ភ្នំពេញកម្ពុជា ៖ ថ្ងៃនេះសាខាក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា បានប្រកាសឱ្យដឹងថា នឹងចេញលក់ទូរស័ព្ទ Nokia ស៊ីមពីរម៉ូដែលទីបីគឺ Nokia C2 �Touch & Slide� នៅពាក់កណ្ដាលខែសីហាខាងមុខនេះ។ ដោយអាចបញ្ជាបាននៅលើអេក្រង់ផ្ទាល់
(TouchScreen) ផង និងចុចប៊ូតុងដោយគ្រាន់តែរុញអេក្រង់ទៅលើ (Slide) ផងនោះ
ទូរស័ព្ទ Nokia C2 �Touch & Slide� នេះមានភ្ជាប់មកជាមួយនូវអង្គចងចាំទំហំ 2GB ដែលមានបទចម្រៀងខ្មែរកំពុងពេញនិយមពីផលិតតកម្មរ៉ក់ចំនួន ៥០ បទមកជាមួយ
ស្រាប់។


ទូរស័ព្ទស៊ីមពីរម៉ូដែលថ្មីនេះ ផ្ដល់ភាពងាយស្រួលជូនអ្នកប្រើប្រាស់ក្នុងការប្ដូរស៊ីមទីពីរ និងបើកអ៊ិនធឺណិត (ជាពិសេសគេហទំព័រភាសាខ្មែរ) ក្នុងអត្រាទាបនិងល្បឿនលឿន។

ទូរស័ព្ទស៊ីមពីរ Nokia �Touch & Slide� មានលក្ខណៈសម្បត្ដិល្អប្លែកលើសគេជាច្រើនដូចជា ៖ អ្នកប្រើប្រាស់អាច កំណត់លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងៗលើស៊ីមកាតរហូតដល់ទៅ៥
ស៊ីមកាត និងអាចប្ដូរស៊ីមកាតបានលឿននិងងាយស្រួលដោយពុំចាំបាច់បិទឬដោះថ្មចេញ ទូរស័ព្ទឡើយ។

លើសពីនេះ ទូរស័ព្ទស៊ីមពីរ Nokia C2 �Touch & Slide� ថែមទាំងផ្ដល់ជូនអ្នកប្រើប្រាស់នូវបទ ពិសោធន៍យ៉ាងល្អក្នុងការភ្ជាប់នឹងប្រព័ន្ធអ៊ិនធឺណិត។ តាមរយៈបច្ចេកវិទ្យាបង្រួមទំហំទិន្នន័យ
(Data Compression Technology) ធ្វើអោយទំហំទិន្នន័យបានត្រូវបង្រួមរហូតដល់ទៅ ៩០% មុននឹងបញ្ជូនចូលមកដល់ក្នុងទូរស័ព្ទ។នេះគឺកាតាលីករដ៏សំខាន់មួយដែលធ្វើអោយ
អ៊ិនធឺណិតមានដំណើរការលឿន និងជួយកាត់បន្ថយចំណាយលើការទាញយកទិន្នន័យ
មកប្រើប្រាស់ ដែលជាអត្ថប្រយោជន៍ខ្ពស់សម្រាប់ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទផងនិង
អតិថិជនផង។ រឹតតែសំខាន់ទៀតនោះគឺ ជាមួយ Nokia Browser ថ្មីអ្នកប្រើប្រាស់អាច
តាមដានព័ត៌មានទាន់ហេតុការណ៍ ឬព័ត៌មានផ្សេងទៀតជាភាសាខ្មែរបានយ៉ាងរហ័ស
ទាន់ចិត្ដដោយចូលទៅអានព័ត៌មានអេឡិចត្រូនិចភាសាខ្មែរដូចជា៖ Camnews (www.camnews.com.kh), ដើមអំពិល(www.dap-news.com), Cambodia Express News (www.cen.com.kh), សប្បាយ (www.sabay.com.kh), វិទ្យុបារាំងអន្ដរជាតិខេមរភាសា ( http://www.khmer.rfi.fr ) ។ល។


នៅក្នុងព្រឹត្ដការអន្ដរជាតិដ៏ធំមួយឈ្មោះថា Nokia Connection ដែលបានប្រារឰធ្វើនៅប្រទេស
សឹង្ហបុរីកាលពីខែមិថុនាកន្លងទៅនេះ លោកស្រី ម៉ារី ម៉ាក់ដូវ៉ែល ដែលជានាយកផ្នែកទូរស័ព្ទ ដៃនៃក្រុមហ៊ុន Nokia បានមានប្រសាសន៍ថា៖�យើងមានបំណងចង់អោយអតិថិជនប្រើប្រាស់ អ៊ិនធឺណិតបានលឿននិងចំណាយអស់តិច។ជាមួយនឹងបច្ចេកវិទ្យាNokia​ Browserអ្នកប្រើ
ប្រាស់ទាំងឡាយ ជាពិសេសអ្នកដែលទើបចាប់ផ្ដើមអ៊ិនធឺណិតចល័ត ពិតជាទទួលបាន
នូវភាពរីករាយនឹងការរាវរកព័ត៌មានតាមអ៊ិនធឺណិតដែលពួកគេត្រូវការបានយ៉ាងរហ័សទាន់ចិត្ដ�។

ទន្ទឹមនឹងនេះ លោក Jerry Manus ដែលជាប្រធានផ្នែកលក់នៃសាខាក្រុមហ៊ុន Nokia
ប្រចាំនៅកម្ពុជា និងឡាវ បានបញ្ជាក់ថា �ស្របពេលដែលក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ
នានានៅកម្ពុជា កំពុងប្រកួតប្រជែងគ្នាក្នុងការផ្ដល់សេវាអ៊ិនធឺណិត អ្នកប្រើប្រាស់ទូរស័ព្ទ
ស៊ីមពីរ Nokia C2 �Touch & Slide� នេះអាចប្រើប្រាស់អ៊ិនធឺណិតបានលឿនរហ័សទាន់ចិត្ដ
ហើយទទួលបានអត្រាក្នុងប្រើទិន្នន័យកាន់តែទាបថែមទៀត�។

សូមបញ្ជាក់ថា ក្រៅពីវិទ្យុ FM និង កម្មវិធីចាក់ចំរៀង (Media Player) ទូរស័ព្ទស៊ីមពីរ
Nokia C2 �Touch & Slide� មានពីរពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ និងពណ៌មាស-ស។ ម្យ៉ាងទៀត វាអាចដាក់អង្គចងចាំ (Memory) ទំហំរហូតដល់ទៅ៣២-GB ដែលផ្ដល់
លទ្ធភាពជូនអ្នក ប្រើប្រាស់ផ្ទុករូបថតបានរាប់ពាន់ប៉ុស្ដិ៍ វីដេអូខ្លីរាប់ពាន់គ្លីប និងចំរៀង
រាប់ពាន់បទ។

Tags: