CamNews

យានយន្ត 

ក្រុមហ៊ុន Mazda សម្រេចប្រកាសជាផ្លូវការ នូវម៉ូដែល Mazda6 ស៊េរី 2016

យានយន្ដ៖ ពិតជារឿងមួយកាន់តែប្លែកទៀតហើយ ខណៈដែល ម៉ូដែល Mazda 6 ស៊េរី ២០១៦ បានត្រូវ​ក្រុមហ៊ុនប្រកាស​ជាផ្លូវការថា ត្រៀមខ្លួនរួចជាស្រេច សម្រាប់ចររាចរលើទីផ្សារ ជាមួយកំណែរទម្រង់កាន់តែទំនើប ។ 

រថយន្ដប្រណិតរបស់ក្រុមហ៊ុន​ Mazda គឺម៉ូដែល Mazda 6 ត្រូវបានក្រុមហ៊ុន វិវត្ដមកជាច្រើនស៊េរីមកហើយ ដោយស៊េរីឆ្នាំនីមួយៗ ត្រូវបានកែប្រែ និង​ បន្ថែមនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីទំនាក់ទំនងនៃការប្រើប្រាស់​ ឲ្យកាន់តែ ផ្សារភ្ជាប់គ្នាខ្លាំងឡើងៗ នឹងការកើនឡើងនៃទំនើបភាពរបស់សង្គម ។ យ៉ាងណាមិញផងដែរ សម្រាប់ ម៉ូដែល Mazda 6 ស៊េរី ២០១៦ នេះជាដើម ដែលក្រុមហ៊ុន កាន់តែបង្កើននូវស្នាដៃ កាន់តែទំនើប​ថែមទៀត ទាំងរូបរាង និង ប្រព័ន្ធគ្រប់គ្រង​។ 

ក្រៅពីរូបរាងដ៏ស្រស់សង្ហាទៅ ម៉ូដែល Mazda 6 ស៊េរី ២០១៦ ប្រើថាមពលកម្លាំង ៤ ម៉ាស៊ីន ប្រអប់លេខអូតូ ស្មើនឹង ៦ លេខ ហើយមិនត្រឹមតែប៉ុណ្ណោះ ទំហំនៃកម្លាំងម៉ាស៊ីនគឺ ១៨៤ សេះ ។ សម្រាប់តម្លៃវិញ ម៉ូដែល Mazda 6 ស៊េរី ២០១៦ គឺអាចចាប់ពី ២៣៨១៥​ ដុល្លារ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ edmunds


Tags: vehicle 2016 Mazda Mazda6 Sedan