យានយន្ដ៖ ក្នុងសង្គមទីផ្សាររថយន្ដទំនើប បច្ចុប្បន្ន ប្រិយមិត្ដប្រាកដជាដឹងច្បាស់ហើយ ថាមិនមានតិចនោះទេនៃក្រុមហ៊ុន លើពិភពលោក ដែលកំពុងតែប្រជែងផលិតផលគ្នា ក្នុងនោះ ប្រិយមិត្ដក៏នឹងប្លែកភ្លែកជាថ្មីម្ដងទៀត ដែរជាមួយ ក្រុមហ៊ុនរថយន្ដរបស់ អាល្លឺម៉ង់ ដែលមានឈ្មោះថា Borgward ដែលនឹងបង្ហាញនូវស្នាដៃ ម៉ូដែល ដ៏ទំនើបំបផុត សម្រាប់ឆ្នាំ ២០១៦ នោះគឺ Borgward BX7 ស៊េរីឆ្នាំ ២០១៦។
មិនសូវជាមានភាពលេច ធ្លោរប៉ុន្មានទេ សម្រាប់ម៉ូដែលផលិតផលក្រុមហ៊ុនមួយនេះ ប៉ុន្ដែបើសម្រាប់ប៉ែក បស្ចឹមប្រទេសវិញគឺមិនហ៊ានធានានោះទេ ថាស្ទើរតែគ្រប់ស៊េរី របស់ ក្រុមហ៊ុនត្រូវស្ងប់ស្ងាត់ នោះ។ ដូច្នេះដើម្បីធ្វើការវាយតម្លៃក្រុមហ៊ុន សូមបង្ហាញម៉ូដែល មួយ ដែលនឹងចររាចរ នៅឆ្នាំខាងមុខនេះ។
រូបរាងនឹងការរចនាម៉ូត សុទ្ធសឹងតែបានបង្ហាញទាំងស្រុង ថា ពិតជាទំនើប រលើបរលោង ទាន់ម័យ ដែលមានលក្ខណៈសាកសមបំផុត សម្រាប់គ្រប់ស្រទាប់អ្នកប្រើប្រាស់ ។ ក្រៅពីនេាះទៅ ម៉ូដែលមួយនេះ បានផោ្ដតសំខាន់លើគុណភាព ផងដែរ ជាមួយនឹងការបំពាក់បច្ចេកវិទ្យា ទំនើប លើប្រព័ន្ធបញ្ជា ដើម្បីជាងាយស្រួលដល់អ្នកប្រើ ប្រាស់ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារប្រកួតប្រជែង។
លក្ខណៈសម្បត្ដិកម្លាំងគ្រឿងក្រោម ម៉ូដែល មួយនេះ ប្រើកម្លាំងម៉ាស៊ីន តែ ៤ ម៉ាស៊ីនតែប៉ុណ្ណោះ ខ្នាតរង្វាស់តែ ២.០ liter ដោយអាចបង្កើនថាមពលជាមួយកម្លាំង ២២១ សេះ ជាមួយសមាសភាពប្រអប់លេខអូតូ ស្មើនឹង ៧លេខ ហើយអាចរត់បានល្បឿនលឿបំផុត ដល់ទៅ ១៩៥ គ.ម/ម៉ោង ។ ចំណែកតម្លៃវិញគឺ តែ ២៦០០០ ដុល្លារ។ ទស្សនារូបភាពខាងក្រោម៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed