CamNews

ជីវិត និងការងារ 

បណ្ដាប្រទេសអាមេរិកឡាទីន ត្រូវបានគេចាត់ទុកជា ប្រទេសដែលមានក្ដីសុខ បំផុត

ការធ្វើមាតិការនៃប្រទេសដែលគេស្រាវជ្រាវថាមានប្រជាជនរស់នៅមានក្ដីសុខជាងគេនោះបាន
ចេញមកហើយ។ ក្នុងនោះប្រទេសជាច្រើននៅអាមេរិកឡាទីន ត្រូវបានគេទទួលស្គាល់ថាជាស្រុក
ដែលមានប្រជាជនរស់នៅមានក្ដីសុខបំផុត។

ក្នុងនោះមាន PanamaParaguayEl Salvador,VenezuelaGuatemalaEcuador និង Costa Rica
ដែលជាប់ចំណាត់ថ្នាក់ពី ១ ដល់ ៧។ ក្នុងនោះមានអ្នកជំនាញជាច្រើនដែលគេបានធ្វើការប៉ាន់ស្មាន
ចំពោះបញ្ហាដែលថាហេតុអ្វីបានជាប្រទេសភាគច្រើនដែលនៅអាមេរិកឡាទីន ត្រូវបានគេចាត់ទុក
ជាប្រទេសដែលមានក្ដីសុខ ក្នុងនោះគេបានសិក្សាលើកត្តាជាច្រើនទាំងកត្តាមនុស្ស កត្តាផ្នត់គំនិត
និងសេដ្ឋកិច្ច។

គេសិក្សាប៉ាន់ស្មានមកថាមនុស្សដែលរស់នៅក្នុងប្រទេសដែលនៅក្នុងទ្វីបអាមេរិកខាងត្បូងនេះសុទ្ធ
សឹងតែជាមនុស្សដែលមានការគិតខ្ពស់ទៅលើបញ្ហារស់នៅប្រចាំថ្ងៃ ហើយគេអាចរស់នៅបានយ៉ាង
សប្បាយ ជាមួយនិងគុណភាពជីវិតមួយដែលសមរម្យមិនត្រឹមតែប៉ុណ្ណោះគេត្រូវបានដឹងថាជាជាតិ
សាសន៍ដែលមិនសូវចេះឈ្លោះគ្នាទៀតផង៕

ដោយ៖ ផានិត
ប្រភពពី៖ lifestyle 


Tags: lifestyle knowledge