CamNews

តារា 

មានកីឡាករបាល់ទាត់ ខាំគូរបដិបក្សរបស់ខ្លួនតាម Suarez ទៀតហើយនៅអាហ្សង់ទីន (មានវីដេអូ)

កាលពីមុនចប់រដូវកាល Premier League 2012-2013 កីឡាករ Suarez ដែលជាកីឡាកររបស់
ក្រុម Liverpool បានធ្វើអោយមានកំហុសដោយចេតនាមួយ ក្នុងពេលប្រកួត គឺខាំដៃកីឡាករ
Ibramovic របស់ Chelsea ។ Suarez បានទទួលពិន័យ និងការរិះគន់យ៉ាងចាស់ដៃ ទំរាំតែបាន
ចូលលេងក្នុងរដូវកាលថ្មីនេះវិញ ។

See "New Suarez 're the crane contact screen on the pitch 2

នៅក្នុងការប្រកួតបាល់ទាត់មួយ រវាងក្រុម Boca Unidos និង Union Santa Fe ក្នុងក្របខណ្ឌ
បាល់ទាត់មួយរបស់ប្រទេសអាហ្សង់ទីន គេបានរកឃើញ Suarez មួយទៀតហើយ ដែលខាំ
គូរប្រកួតរបស់ខ្លួន ក្នុងពេលប្រកួត ។ ហេតុការណ៍នោះ បានកើតឡើងដោយ អ្នកចាំទីរបស់
ក្រុម Boca Unidos បានខាំកីឡាករ Union Santa Fe បន្ទាប់ពីប៉ះទង្គិចគ្នារួច ។

អ្នកចាំទីម្នាក់នេះ នឹងទទួលពិន័យ​ ពីសហព័ន្ធកីឡាបាល់ទាត់របស់ អាហ្សង់ទីនក្នុងពេលឆាប់ៗ
នេះ ដូចដែលកីឡាករ Suarez ទទួលកាលពីរដូវកាលមុន ៕



ប្រែសម្រួល ៖ កុសល
ប្រភព ៖ youtube 


Tags: football argentina boca unidos santa fe