ព័ត៌មានអន្តរជាតិ ៖ អតីត ប្រធានសន្តិសុខ ប្រទេសចិន លោក Zhou Yongkang ត្រូវបានតុលាការ សម្រេចផ្តន្ទាទោស ជាប់ពន្ធនាគារ អស់មួយជីវិត ខណៈលោកគឺជាមន្រ្តីនយោបាយជាន់ខ្ពស់បំផុត ជាប់ទោស ពីបទប្រព្រឹត្តិអំពើពុករលួយ ក្រោមរបបដឹកនាំ គណបក្សកុម្មុយនីស្តចិន ។
សេចក្តីរាយការណ៍ ពីទំព័រសារ័ត៌មាន ប៊ីប៊ីស៊ី ក្រោយពីដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មាន រដ្ឋចិន ស៊ិនហួរអោយដឹងថា អតីត ប្រធានសន្តិសុខជាតិ រូបនេះ រងនូវការចោទប្រកាន់ពីបទទទួល លុយសំណូក រំលោភបំពាន អំណាច ក៏ដូចជា ធ្វើអោយលេចធ្លាយនូវសម្ងាត់ជាតិ អោយ អចេតនា ជាដើម។
មុននឹងលោកចូលនិវត្តន៍ អំឡុងឆ្នាំ ២០១២ កន្លងទៅនេះ លោក Zhou ធ្លាប់ ជាអ្នកនយោបាយ ដ៏ មានឥទ្ធិពលមួយរូប នៅក្នុងប្រទេសចិន ។ មួយឆ្នាំបន្ទាប់ លោក ជា មុខសញ្ញាសំខាន់ ខណៈស្ថិត នៅក្រោមការតាមដានស៊ើបអង្កេតជាពិសេសជាផ្នែកមួយនៃយុទ្ធនាការរបស់ប្រធានាធិបតីប្រទេស ចិន លោក Xi Jinping យុទ្ធនាការ ប្រយុទ្ធប្រឆាំង ដាច់ខាត អំពើពុករលួយ ។ ទូរទស្សន៍រដ្ឋចិនបាន ចាក់ផ្សាយនូវឃ្លីបមួយ បញ្ជាក់អោយឃើញជាក់ស្តែង លោក Zhou បច្ចុប្បន្នភាព មានវ័យ ៧២ ឆ្នាំ ហើយនោះ បង្ហាញវត្តមានឡើងនៅក្នុងបន្ទប់សាវនាការ ភាគ ខាងជើង ក្រុង Tianjin ខណៈឆ្លើយ តបទៅនឹងអង្គចៅក្រម បន្ទាប់ពីធ្វើសេចក្តីសម្រេច លោក Zhou អោយដឹងថា លោកមិនប្តឹងឧទ្ធរ ណ៍នោះទេ ។ លោកបញ្ជាក់យ៉ាងច្បាស់ អោយដឹងថា ៖ ខ្ញុំ បាន ដឹងថាខ្ញុំនាំមកនូវហានិភ័យ ដល់ បក្ស ក៏ដូចជា ប្រជាជន ខ្ញុំសុខចិត្តទទួលកំហុស ហើយខ្ញុំពិត ជា សោកស្តាយ ចំពោះកំហុសឆ្គងដ៏ ធំមួយនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី