CamNews

យល់ដឹង 

អ្នកចូលចិត្ដគេងក្បែរទូរស័ព្ទ ពេលដឹងរឿងនេះហើយ ពិតជាភ្ញាក់ផ្អើលមិនខាន!

ប្រសិនបើអ្នកមិនចង់បិទទូរស័ព្ទពេលយប់ យ៉ាងហោចណាស់ ត្រូវបិទបណ្ដាញអ៊ីនធឺណេត ហើយគួរទុកទូរស័ព្ទចម្ងាយ 30.46 cm ពីគ្រែគេង។ នៅក្នុងពិភពលោក ដែលយើងរស់នៅ ការប្រើប្រាស់ទូរសព្ទ័ គឺជាប្រការចាំបាច់ក្នុងជីវិតប្រចាំថ្ងៃ។ ពោលគឺយើងត្រូវប្រើប្រាស់វា ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍។ យើងដាក់ទូរស័ព្ទទៅជាមួយ ពេលយើងធ្វើដំណើរ ទៅណាមកណា ហើយប្រសិនបើយើងភ្លេចវានៅឯផ្ទះ យើងមានអារម្មណ៍ថាដូចជាបាត់បង់អ្វីមួយអីចឹង។ យើងមិនបានបិទវាម្ដងណានោះទេ នៅវេលាថ្ងៃ  ហើយយើងថែមទាំងគេងជាមួយវា ពេញមួយយប់ទៀតផង។ ទម្លាប់នេះអាច បង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ តើអ្នកចង់ជ្រាបទេថា ការគេងក្បែរទូរស័ព្ទ បង្កគ្រោះថ្នាក់ដល់សុខភាព ឬក៏អត់? យើងសូមបង្ហាញអ្នក នៅក្នុងអត្ថបទខាងក្រោមនេះ៖



ប្រសិនបើអ្នកដូចជាមនុស្សរាប់លាននាក់ ដែលគេងដោយដាក់ទូរស័ព្ទនៅលើគ្រែគេងក្បែរខ្លួននោះ កត្ដានេះអាចបង្កបញ្ហាជាច្រើនដល់សុខភាពរបស់អ្នក។ រលកវិទ្យុសកម្ម ដែលទូរស័ព្ទបញ្ចេញ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ អញ្ចឹងក្រុមអ្នកជំនាញមិនណែនាំឱ្យអ្នកគេងក្បែរទូរស័ព្ទនោះទេ។ នៅម៉ោង ដែលយើងកំពុងគេង ការដាក់ទូរស័ព្ទនៅក្បែរខ្លួន អាចនាំទៅរកការសុបិនអាក្រក់ អសមត្ថភាពក្នុងការគេងឱ្យលក់ និងរលឹកពីគេងច្រើនដងជារៀងរាល់យប់។ កត្ដាទាំងនេះ បណ្ដាលឱ្យខូចប្រព័ន្ធ នៃដំណើរការគ្រប់គ្រងផ្ទាល់ខ្លួនដូចជា ចង្វាក់នៃសកម្មភាពប្រចាំថ្ងៃនៃដំណើរការរាងកាយ ដែលត្រួតពិនិត្យដោយអ័រម៉ូន ក្នុងរយៈពេល ២៤ ម៉ោងម្ដង និងចង្វាក់បេះដូង។

អង្គការសុខភាពពិភពលោកបានថ្លែងឱ្យដឹងថា ឧបករណ៍អេឡិកត្រូនិកជាទូទៅ គឺអាចបង្កគ្រោះថ្នាក់ដល់រាងកាយ និងបង្កើនឱកាស នៃការកើតជំងឺមហារីកផងដែរ។ វាផលិតចេញនូវជាតិពុល ដែលអ្នកវិទ្យាសាស្រ្ដភាគច្រើនមិនទទួលស្គាល់។ ការសិក្សាស្រាវជ្រាវមួយធ្វើឡើងនៅប្រទេសអូស្រ្ដាលីបានបង្ហាញថា នៅក្នុងការសិក្សាស្រាវជ្រាវនេះបានរកឃើញនូវទំនាក់ទំនងយ៉ាងសំខាន់រវាងការប្រើប្រាស់ទូរស័ព្ទដៃ និងការអសមត្ថភាពក្នុងការមានកូនរបស់បុរស ព្រមទាំងធ្វើឱ្យខ្សោយគុណភាពមេជីវិតរបស់បុរសផងដែរ។ ម្យ៉ាងទៀត វាធ្វើឱ្យកើនឡើងកម្រិតស្រ្ដេសទាំងចំពោះបុរស និងស្រ្ដី៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ steptohealth


Tags: Health news