យានយន្ដ៖ ចូលមកាន់ការបង្ហាញពីស្នាដៃថ្មីមួយទៀត ជាមួយក្រុមហ៊ុន KTM ដែលកន្លងមកលោកអ្នកធ្លាប់បានស្គាល់ និង ជក់ចិត្ដរួចម្ដងហើយ ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន គឺម៉ូដែល Duke ប៉ុន្ដែខណៈពេលនេះ ក្រុមហ៊ុន សូមបង្អួតប្រិយមិត្ដម្ដងទៀតហើយសម្រាប់ឆ្នាំ ២០១៥ នោះគឺ ម៉ូដែល 2015 KTM 1190 RC8 R ។
ក្រោយពីការសម្រេចបានយ៉ាងជោគជ័យ ស្ទើតែគ្រប់ ផលិតផលហើយនោះ ក្រុមហ៊ុន ផលិតម៉ូតួធំ KTM មានមូលដ្ឋាននៅប្រទេសអូស្ដ្រាលី សូមលើកយក ម៉ូដែលស៊េរីប្លែកមួយផ្សេងទៀត សម្រាប់ឆ្នាំថ្មី ២០១៥ នោះគឺ KTM 1190 RC8 R ដែល ជាប្រភេទម៉ូធំ ប្រើសមាសភាពកម្លាំង ២ ម៉ាស៊ីន ខ្លាំងអស្ចារ្យដល់ទៅ ១១៩៥ សេសេ ជាប្រភេទម៉ូតូ ប្រើក្បាលម៉ាស៊ីន ខ្នែងអក្សរ វី (v) ហើយរត់ក្នុងដំណាក់កាលប៊ីស្ដុង ៤ តង់ ដែលជម្រុញថាមពលម៉ាស៊ីនកាន់តែខ្លាំង ថែមទៀត។
ស្របនិងការបង្ហាញឡើងជាមួយថាមពលម៉ាស៊ីនខ្លាំងដូច្នោះ KTM 1190 RC8 R 2015 ក៏ប្រើសម្រស់ទាក់ទាញជាមួយនឹងរូបរាងមិនអន់ដែរ ដោយទម្រង់ រូបរាងម៉ូតូមានស្ថានហាប់ រឹងមាំ ជាមួយនិងការរចនាម៉ូតកង់ស្ដើង ទំហំធំ សាកសមនិងរួបរាងម៉ូតូ ដោយមើលទៅមានភាពទាក់ទាញ ខុសប្លែកពីទម្រង់ម៉ូតូដ៏ទៃ ។ ចំណែក ប្រព័ន្ធរង្វាស់ល្បឿន KTM 1190 RC8 R 2015 ប្រើប្រព័ន្ធ ឌីជីថល (កុងទ័រ) កំណត់ល្បឿនដោយស្វ័យប្រវត្ដិ ហើយហ្រ្វាំងមុខក្រោយ ប្រើហ្រ្វាំងប្រេង ។ សមត្ថភាពដ៏អស្ចារ្យរបស់ ម៉ូតូធំមួយនេះ អាចប្រើប្រាស់ល្បឿនដល់ទៅ ៣០០ គ.ម/ម៉ោង ។ រីឯតម្លៃវិញគឺ ១៦៥០០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed