CamNews

ព័ត៌មានអន្តរជាតិ 

វាសនា ប្រធានាធិបតី នឹងទៅជាយ៉ាងណា ក្រោយ យន្តហោះចម្បាំង វាយប្រហារ វិមាន ប្រធានាធិបតី

ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំង បានធ្វើការវាយប្រហារ ទៅលើ   គោលដៅ ជាវិមានស្កឹមស្កៃ​ដែលជា ទីស្នាក់អាស្រ័យរបស់ប្រធានាធិបតី លោក Abdrabbuh Mansour    Hadi ប្រទេស  យេម៉េន ភាគខាងត្បូង ទីក្រុង Aden ។


មន្រ្តីផ្លូវការគូសបញ្ជាក់អោយដឹងថា ក្រុមខ្មាន់កាំភ្លើងរបស់រដ្ឋាភិបាល   ប្រឆាំងទៅនឹងការវាយប្រហារវាយ ឆ្មក់តាមអាកាស ទៅលើកំពូល វិមានខាងលើ  ប៉ុន្តែ យោងតាមសាក្សីឃើញហេតុ ការណ៍ផ្ទាល់ភ្នែក អោយ ដឹងថា ពួកគេបានឃើញផ្សែងខ្មួរខ្មាញ់ ហុយ   ចេញ ពីវិមានរដ្ឋាភិបាល ខាងលើផ្ទាល់តែម្តង ។ ពុំមាន ការ គូសបញ្ជាក់ច្បាស់ថាលោក Hadi មាន    វត្តមាន  នៅក្នុងវិមាន នាវិនាទី វាយប្រហារ ឬក៏យ៉ាងណានោះទេ ប៉ុន្តែ ក្រោយមក រដ្ឋាភិបាលក្រុង បញ្ជាក់ថា វត្តមានរបស់លោក ឥលូវនេះ មានសុខសុវត្ថិភាព ជាធម្មតា ។


គួររំឮកថា កាលពីពេលកន្លងទៅនេះ​ ធ្លាប់មាន  ភាពចលាចល  រួចម្តងមកហើយ បន្ទាប់ពីមានការប៉ះទង្គិច រវាងក្រុមកងកម្លាំង ជាមួយនឹងក្រុមឧទ្ទាម ស្មោះ  ត្រង់លោក  Hadi និងក្រុមបះបោរ Houthi ជាដើម ។ ការ វាយប្រហារលើកនោះ បណ្តាលអោយ មនុស្ស ហោចណាស់ ៦ នាក់ ស្លាប់បាត់បង់ជីវិត នៅពេលដែលកង កម្លាំងរដ្ឋាភិបាលវាយបក ទៅនឹងការ   វាយប្រហារ ពីក្រុមសកម្មប្រយុទ្ធ ដែលត្រូវបង្ខំអោយ អាកាសយាន ដ្ឋានបង្ខំចិត្ត បិទទ្វារ បណ្តោះអាសន្ន ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Yemen