យានយន្ដ៖ ជាច្រើនទសវត្សិ៍កន្លងមកហើយ ដែលក្រុមហ៊ុន ផលិតរថយន្ដ Hyundai លើពិភពលោក បានត្រឹមតែសម្លឹង មើលរូបរាងគម្រោងផលិតផល រថយន្ដស្ព័ត របស់ខ្លួនតែ មិនទាន់ មានសកម្មភាព ខណៈដែលក្រុមហ៊ុនធំនៅប្រទេសកូរ៉េ កាន់តែស្ងៀមស្ងាតទៅទៀត។
ក្រុមហ៊ុនផលិតរថយន្ដ Hyundai បានបង្កើតគម្រោងផលិត រថយន្ដស្ព័ត ស៊េរីទំនើបដើម្បីប្រជែងទីផ្សារលើពិភពលោក ខណៈដែលគម្រោង នឹងរូបរាងរថយន្ដបានសម្រេចរួចរាល់អស់ជាយូឆ្នាំណាស់មកហើយ ប៉ុន្ដែលទ្ធផលសកម្មភាព នៅមិនទាន់ មាននៅឡើយនោះទេ។ ប្រភពព័ត៌មានបង្ហាញថា នៅក្នុងកម្មវិធីបង្ហាញម៉ូតរថយន្ដស្ព័ត លោក Tony Whitehorn ដែលជាប្រធាន ក្រុមហ៊ុន Hyundia ប្រចាំនៅចក្រភពអង់គ្លេស បានទទួលនូវមតិជាច្រើនអំពីទីផ្សារថយន្ដស្ព័តនេះថា មិនមាន ប្រជាជនច្រើនទេដែល កាន់លុយក្នុងដៃដើររកទិញរថយន្ដស្ព័ត ដូចជារថយន្ដទំនើប ។ ទីផ្សាររថយន្ដទំនើបបច្ចុប្បន្នលើពិភពលោក ក៏មានភាពកកស្ទះខ្លះដែរហើយ ហើយក៏កំពុងតែប្រកួតប្រជែងគ្នាខ្លាំងណាស់ដែរ ។
ក្រៅពីគម្រោងនេះផងដែរ Hyundia ក៏គ្រោងនឹងពង្រីគម្រោងចាស់ នៃម៉ូដែល ស៊េរី N i20 ជាប្រភេទម៉ូដែលរថយន្ដកំបុត គូទក្រោយ ហើយក្រុមហ៊ុនចង់ពង្រីកគម្រោងនេះ មកជារថយន្ដ ដែលមានគូទក្រោយវិញម្ដង ដោយអាចហៅបានបាថា N i30 វិញម្ដង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Carscoops