CamNews

កីឡាអន្តរជាតិ 

បុរស​វៀត​ណាម​ម្នាក់ ចាញ់​អស់​ផ្ទះ​សម្បែង ដោយ​សារ​បារាំង ចាញ់​ព័រទុយហ្គាល់ នៅ​ថ្ងៃ​ផ្តាច់​ព្រ័ត្រEuro

(ហូជីមិញ)៖ បុរសជនជាតិវៀតណាមម្នាក់ ដែលមានឈ្មោះថា Nguyen Huu Tiep វ័យ៣២ឆ្នាំ បានបង្ខំចិត្តលក់ផ្ទះរបស់ខ្លួន ដោយ​សារ​តែ​ចាញ់​បាល់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ Euro 2016 ពេលបារាំង បរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់ ១-០ ក្នុង​នាទី​បន្ថែម​១៥​នាទី ២​ដង​ក្នុង​នាទី​ទី​១០៩​។

សារព័ត៌មានចិនស៊ិនហួ បានផ្សាយឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី១២ កក្កដាថា លោក Tiep បានភ្នាល់យកក្រុមម្ចាស់ផ្ទះបារាំង ដែលអាចនឹង​ស៊ី​ក្រុម​របស់ Cristiano Ronaldo ២-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​គាត់បានខ្ចីបុលធនាគារមានតម្លៃ ជិតស្មើនឹងផ្ទះ៣ល្បែង​របស់​គាត់ មក​ចាក់​ក្រុម​បារាំង​ទាំង​អស់ ដឹង​អី​លទ្ធ​ផល​ក្រឡាប់​ចាក់ ប្រវត្តិ​សាស្រ្ត​ប្រែ​ប្រួល ធ្វើ​ឲ្យ​លោក Tiep ចាញ់អស់គ្មានសល់ បន្ទាប់ពីព័រទុយហ្គាល់ ឈ្នះបារាំង ១-០ វិញក្នុងនាទីបន្ថែម និងយកពាន UEFA Euro 2016 ត្រឡប់ទៅផ្ទះខ្លួនជាប្រវត្តិសាស្រ្ត លើកទី១។

ប្រពន្ធរបស់លោក Tiep ដែលមានឈ្មោះថា Bui Thu Cuc បានថ្លែងប្រាប់ស៊ិនហួ ថា «ប្តីរបស់ខ្ញុំបានវិនិយោគលុយ ដ៏ច្រើនក្រាស់ក្រែល ដោយ​បាន​ភ្នាល់​យក​ក្រុម​បារាំង ជិត​ស្មើ​តម្លៃ​ផ្ទះ​ដែល​យើងរស់នៅសព្វថ្ងៃ ហើយក៏បានសម្រេចលក់ផ្ទះដោយ​បង្ខំ​ផង​ដែរ ប្រសិន​មិន​ចង់​ជាប់​គុក ឬ​ត្រូវ​គេ​រឹប​អូស​ផ្ទះ​នោះ​ទេ​»

នាងបានបន្តថា ប្តីរបស់នាងបានកុហកថា ចាញ់បន្តិចបន្ទួចនោះទេ និងថាឈ្នះបានច្រើននៅពេលឆាប់ៗ តែមានអី អ្វីៗ​ក្នុង​ជីវិត​របស់​ពួក​យើង​ប្រែ​ប្រួល​ទាំង​ស្រុង នៅ​​ពេល​​ដែល​​ខ្ញុំ​បាន​​ឆែក​​ឃើញ​​បុល​​ធនាគារ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ជិតស្មើផ្ទះរបស់​យើង​ កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ​។

សូមបញ្ជាក់ផងដែរថា លោក Nguyen Huu Tiep មិនមែនទើបតែចេះភ្នាល់បាល់ទើបតែក្នុង ព្រឹត្តិការណ៍បាល់ទាត់ពាន រង្វាន់ជើងឯកប្រចាំ​ទ្វីប​អឺរ៉ុប UEFA Euro 2016 នៅ​ប្រទេស​បារាំង​លើក​នេះ​ទេ គឺលោកបុរសវ័យ ៣២ឆ្នាំខាងលើនេះ ជាអ្នកញៀនភ្នាល់បាល់ទាត់ជាយូរលង់ណាស់​មក​ហើយ ហើយ​ក៏​មិន​ដែល​ស្តាប់​ការ​ទូន្មាន​របស់​ភរិយា​ម្តង​ណា​ដែរ ក្នុង​នាម​ពួក​គេ​អ្នក​លក់​អាហារនៅតាមចញ្ចើមផ្លូវ នៅសង្កាត់ Thanh Tri ស្ថិត​ក្នុង​ទីក្រុង​ហាណូយ នាង Bui Thu Cuc បន្ថែម​៕

ក្រុមកីឡាករបារាំង បន្តខកចិត្តក្នុងរយៈពេល ១៦ឆ្នាំមកនេះ

កីឡាករខ្សែប្រយុទ្ធ Eder វ័យ២៩ឆ្នាំ បានស៊ុតគ្រាប់ជ័យជំនះឲ្យព័រទុយហ្គាល់ នៅនាទីទី១០៩

ព័រទុយហ្គាល់ ឈ្នះពាន Euro 2016 ជាលើកទី១ ប្រវត្តិសាស្រ្តរបស់ពួកគេ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016