(ម៉ាឌ្រីដ)៖ គ្រូបង្វឹក Vicente del Bosque បានសម្រេចលាលែងពីតំណែងដឹកនាំក្រុមជម្រើសជាតិគោជល់អេស្ប៉ាញជាផ្លូវការហើយ បន្ទាប់ពីដឹកនាំក្រុមការពារតំណែង ជើងឯក ២សម័យកាលមួយនេះធ្លាក់ត្រឹមវគ្គ១៦ក្រុមចុង ក្រោយ បន្ទាប់ពីបរាជ័យ ២-០ ក្រោមថ្វីជើងរបស់សត្រូវចាស់អាសូរីអ៊ីតាលីក្នុង Euro 2016 នៅប្រទេសបារាំង។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា បុរសវ័យ៦៥ឆ្នាំរូបនេះ បានដឹកនាំអេស្ប៉ាញជោគជ័យបំផុត ដោយបានជួយឲ្យ ក្រុមដែលមានរហស្សនាមថា«គោជល់» មួយនេះឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ២សម័យកាលជាប់ៗគ្នា ក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២ និង World Cup 2010 នៅអាហ្វ្រិកខាងត្បូង មុនពេលឆ្នាំដឹកនាំអន់បំផុតកាលលេង World Cup 2014 នៅប្រទេសប្រេស៊ីល និង Euro 2016 នៅបារាំង ជ្រុះចេញយ៉ាងលឿនបំផុត៕
ផ្តល់សិទ្ធដោយ៖ ខ្មែរថកឃីង