CamNews

កីឡាអន្តរជាតិ 

Euro 2016៖ វ៉េល ឡើងទៅ​ប៉ះ​ព័រ​ទុយ​ហ្គាល់ ក្រោយ​​ទម្លាក់​​ប៊ែល​​ហ្ស៊ក ៣-១ (Video Inside)

(ក្រុងលីល)៖ ពិតជាអស្ចារ្យ ក្រុមបាល់ទាត់ជម្រើសជាតិវ៉េល បានទម្លាក់ក្រុមឈរនៅចំណាត់ថ្នាក់លេខ២ របស់ពិភពលោក ប៊ែល​ហ្ស៊ិក ៣-១ ដើម្បី​ឡើង​ទៅ​ជួប​ព័រ​ទុយ​ហ្គាល់ ក្នុងវគ្គ៤ក្រុម នៃ Euro 2016 នៅបារាំង។

នេះជាការធ្វើបានល្អមែនទែន សម្រាប់ក្រុមដែលបានខកខាន លេងពានប្រចាំទ្វីបអឺរ៉ុប UEFA Euro អស់រយៈពេល៥៨ឆ្នាំមកនេះ តាម​រយៈ​វាយ​បក​ឈ្នះ ៣-១ នៅ​នាទី​ទី​៣១ ដោយកីឡាករ Ashley Williams និងមិត្តរួមក្រុម Hal Robson Kanu នៅ​នាទី​ទី​៥៥ និង​គ្រាប់​ទី​៣ ដោយ​កីឡាករ Sam Vokes នៅ​នាទី​ទី​៨៦ បន្ទាប់​ពី​ប៊ែលហ្ស៊ិក​នាំ​មុខ១​គ្រាប់​នៅ​នាទី​ទី​១៣ ដោយ​កីឡាករ Radja Nainggolan។

ក្រុមប្រទេសតូចមួយ ក្នុងចក្រភពអង់គ្លេសមួយនេះ បានឡើងជើងគួរឲ្យកត់សម្គាល់ក្នុង Euro 2016 លើកទី១៥នេះ ក្នុងនាមជាក្រុមលេខ១ ចេញ​ពី​ពូល B បាន​ទម្លាក់​អៀរ​ឡង់​ខាង​ជើង ១-០ នៅ​វគ្គ​១៦​ក្រុម មុនមកទម្លាក់ប៊ែលហ្ស៊ិក ៣-១ យប់មិញនេះក្នុងវគ្គ៨ក្រុម នៅ​ពី​មុខ​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ៤៥៩៣៦​នាក់​នៅ​ទី​ក្រុង Lille។

វ៉េល ត្រូវជួបក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅរាត្រីថ្ងៃទី០៦ ខែកក្កដា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រជែងយកកៅអីឡើងទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ស្រប​ពេល​ដែល​អាល្លឺម៉ង់ ប៉ះអ៊ីតាលី ម៉ោង២យប់នេះក្នុងវគ្គ៨ក្រុម៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016