(លីស្បន)៖ ប្រជាជននៃប្រទេសព័រទុយហ្គាល់ រាប់ម៉ឹននាក់បានចេញមកទទួលស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិរបស់គេ ដែលបានចាកចេញពីប្រទេសបារាំង ដល់ប្រទេសកំណើតវិញ ជាមួយនឹងការនាំពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ទៅជាមួយផងនោះ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ។
សារព័ត៌មាន Mirror បានផ្សាយថា ទាំងថ្នាក់ដឹកនាំ មន្រ្តីធំៗក្នុងជួររដ្ឋាភិបាលនៃប្រទេសព័រទុយហ្គាល់ បានចេញមក ទទួលស្វាគមន៍ជម្រើសជាតិរបស់គេ យ៉ាងកក់ក្តៅបំផុត នៅព្រលានយន្តហោះស្ថិតក្នុងទីក្រុង Lisbon កាលពីល្ងាចមិញ ដោយឈរអមនៅតាមដងផ្លូវផងដែរ ចំពោះការឈ្នះពាន Euro 2016 ជាលើកទី១ ប្រវត្តិសាស្រ្តរបស់ពួកគេ ក្រោយរង់អស់រយៈពេល១២ឆ្នាំមកនេះ ដោយបានត្រឹមតែរងជើងឯកឆ្នាំ២០០៤ ក្នុងទឹកដីរបស់ខ្លួន ក្រោយចាញ់ក្រិក ១-០ នៅវគ្គផ្តាច់ព្រ័ត្រ៕
សូមទស្សនា រូបភាពជាច្រើនមានដូចខាងក្រោមនេះ៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង