CamNews

យល់ដឹង 

រួមភេទ ពេលព្រឹក ទទួលបាន អត្ថប្រយោជន៍ ៥យ៉ាង ?

អូស្ដ្រាលី៖ ការរួមភេទត្រូវបានគេចាត់ទុកថា ជាសកម្មភាពមួយដែលមិនអាចខ្វះបាន សម្រាប់ការរស់នៅរបស់មនុស្សគ្រប់រូប ។ តើអ្នកដឹងទេថា គួរតែរួមភេទនៅពេលណា ទើបអាចផ្ដល់ផលល្អ ចំពោះសុខភាពនោះ? ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៥យ៉ាងទទួលបានពីការរួមភេទពេលព្រឹកព្រលឹម៖

១. មានសុភមង្គល

បើយោងតាមលោកស្រី Debby Herbenick ជាវេជ្ជបណ្ឌិតផ្នែកផ្លូវភេទ របស់សហរដ្ឋអាម៉េរិក បានមានប្រសាសន៍ថា ការរួមភេទពេលព្រឹក អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ និងទទួលបានសុខភាពល្អ ។

២. បង្កើនប្រព័ន្ធភាពសុំាំ

ការក្រោកទ្បើងរូតរះពីព្រលឹម ដើម្បីធ្វើការរួមភេទ អាចជួយបង្កើន និងធ្វើឲ្យប្រព័ន្ធភាពសុំាំនៅក្នុងរាងកាយរឹងមាំ ព្រមទាំងជួយធ្វើឲ្យអ្នកមាន អារម្មណ៍ស្រស់ថ្លាទៀតផង ។

៣. ជួយដល់សុខភាពសក់

ការរួមភេទពីព្រលឹម អាចជួយបង្កើនកម្រិតអរម៉ូន Estrogen ដែលជួយធ្វើឲ្យស្បែក និងសក់របស់អ្នកមានសុខភាពល្អ ។

៤. ក្មេងជាងវ័យ

លោកស្រីវេជ្ជបណ្ឌិត Debby Herbenick បានបន្ថែមឲ្យដឹងទៀតថា នៅពេលអ្នករួមភេទពីព្រលឹម អាចជួយជំរុញអរម៉ូនធម្មជាតិ Estrogen និង Testosterone នៅក្នុងរាងកាយកើនទ្បើង ដែលជាហេតុជួយធ្វើឲ្យសម្រស់របស់អ្នក មើលទៅក្មេងជាងវ័យ ។

៥. កាត់បន្ថយភាពតានតឹង

តាមការសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យ Cincinnati ក្នុងរដ្ឋ Ohio របស់សហរដ្ឋអាម៉េរិក បានអះអាងថា ការរួមភេទពេលព្រឹកព្រលឹម អាចជួយកាត់បន្ថយជំងឺសម្ពាធឈាម និងភាពតប់ប្រមល់ក្នុងអារម្មណ៍បាន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh