CamNews

ព័ត៌មានអន្តរជាតិ 

ប្រទះឃើញ សាកសពកាត់ក្បាល ១១ នាក់ ត្រូវគេយកទៅប្លុងចោល សង្ស័យជាសាកសព និស្សិត ៤៣ នាក់ កំពុងបាត់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ សាកសពអត់ក្បាត់ ១១នាក់ ត្រូវបានគេរកឃើញ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅ ក្នុង រដ្ឋ Guerreroភាគខាងត្បូងនៃប្រទេសមិចស៊ិកខណៈដែលតំបន់នេះកំពុងតែមានទាមទារទាក់ទង ការបាត់ខ្លួននិស្សិតទាំង ៤៣នាក់កន្លងទៅ។ នេះបើយោងតាម ភ្នាក់ងារសារ ព័ត៌មាន Channel News Asia ចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។ សាក  សពត្រូវបានគេផ្លុងចោល នៅតាម ដង ផ្លូវក្បែរទីក្រុង Chilapa បន្ទាប់ពីមានសេចក្តីរាយការណ៍ទាក់ទងនឹងការបាញ់ប្រហារមួយបានកើត ឡើង កាលពីពេលកន្លងទៅ។ សាកសពមិនត្រឹមតែ ត្រូវបាន គេសម្លាប់ប៉ុណ្ណោះទេ ថែមទាំងបានកាត់ ក្បាល ហើយខ្លះដុតទៀតផង។ នេះបើយោងតាមសម្តីរបស់ មន្ត្រីប្រចាំរដ្ឋម្នាក់ ថ្លែងប្រាប់ដោយសុំមិន បង្ហាញឈ្មោះ ៕


- អាន ៖ ក្តៅៗ ៖ បាត់ខ្លួនសិស្សនិស្សិត ច្រើននាក់ សូន្យឈឺង ញ៉ាំង អោយមានផ្ទុះការតវ៉ា ទូទាំងប្រទេស

- អាន ៖  ព្រឺក្បាល ៖ រកឃើញ សាកសព ជាច្រើនសិបនាក់ ផ្តុំនៅផ្នូរតែមួយ សង្ស័យជាសព សិស្សនិស្សិត បាត់ខ្លួន (វីដេអូ)

ប្រភព ៖ ដើមអម្ពិល និង channelnewsasia


Tags: Int news Breaking news World news Unt news Hot news Mexico