ព័ត៌មានអន្តរជាតិ ៖ សកសពអ្នកឡើងភ្នំដល់ទៅ ៣១ នាក់ ត្រូវបានគេរកឃើញនៅលើកំពូលភ្នំ Ontake របស់ប្រទេសជប៉ុន ពោលមួយថ្ងៃបន្ទាប់ ក្រោយពីភ្នំភ្លើង មួយនេះ បានផ្ទុះឡើងភ្លាមៗ និង មួយរំពេច ដោយពុំមានការបង្ហាញអោយដឹងពីសញ្ញា អាសន្ន អ្វី ទាល់តែសោះ នេះ បើយោងតាមការដកស្រង់អត្ថ បទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។
ប្រភពដដែលបន្តអោយដឹងថា សាកសពទាំងអស់ ត្រូវ បាន គេរកឃើញ និងបានអះអាងបញ្ជាក់ថាបាន ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ខណៈដំណើរ ជីពចរបេះដូង និង ផ្លូវដង្ហើម របស់ពួកគេ លែងដំណើរ ការបាត់ទៅហើយ ។ គួររំឭកថា ក្រុមមន្រ្តីជួយសង្គ្រោះ បានបន្តចេញ បទ អន្តរាគមន៍ ពេញ មួយយប់ ក្រោយពីមានករណីអ្នកបាត់ខ្លួន សរុបដល់ទៅ ៤៥ នាក់ បន្ទាប់ពីមានករណីផ្ទុះ ភ្នំភ្លើង ដ៏កាចសាហាវ ភ្លាមៗយ៉ាងដូច្នេះ ។ របាយការណ៍ អះអាងអោយដឹងថា ភ្នំភ្លើងមួយនេះ មាន ទី តាំង ស្ថិតនៅភាគខាង លិចទីក្រុង តូក្យូ រយៈចម្ងាយប្រមាណ ២០០ គ.ម ដោយនៅក្នុងនោះ វាបាន ផ្ទុះ ឡើងភ្លាមៗ និង មួយ រំពចេកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ បានបណ្តាលអោយ ជះអ័ព្ទ កំអែល និងថ្ម រាប់រយម៉ែត្រ។
គួរបញ្ជាក់ថា មនុស្ស ប្រមាណជាង ២៥០ នាក់ បានជាប់គាំង នៅឯជម្រាលភ្នំ ដែលជា តំបន់ទាក់ទាញ ទេសចរដ៏ល្បីល្បាញមួយនេះ ដោយនៅក្នុងនោះ ភាគច្រើន ពួកគេបានចុះមកក្រោម ធ្វើ ការភៀសខ្លួន បានសម្រេច ដោយរកទីមានសុខសុវត្ថិភាព ។ សេចក្តីរាយការណ៍ បញ្ជាក់ អោយ ដឹងថា ជប៉ុន គឺជាប្រ ទេសមួយ ដែលងាយរងនូវការវាយប្រហារ ដោយ គ្រោះធម្មជាតិ រញ្ជួយដី ផ្ទុះភ្នំភ្លើង ខ្លាំងជាងគេបំផុត បើធៀបទៅនឹងបណ្តាប្រទេស នៅលើពិភពលោក ដោយ នៅក្នុងនោះ បរិបទ នៃការ ផ្ទុះភ្នំភ្លើង សម្លាប់ មនុស្សយ៉ាងច្រើនដូច្នេះ គេខានឃើញមានយូរមកហើយ ចាប់តាំងពីឆ្នាំ ១៩៩១ តួយ៉ាង មុនឆ្នាំ ១៩៩១ ភ្នំភ្លើង Unzen ដែលមានទីតាំង ស្ថិតនៅភាគខាងត្បូង ឆៀងខាងលិច ប្រទេស បានផ្ទុះឡើង និងសម្លាប់ មនុស្សដល់ទៅ ៤៣ នាក់ ឯណោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី