CamNews

តន្រ្តី 

ឱក សុគន្ធកញ្ញា ណុប បាយ៉ារិទ្ធ អួលដើម ក សឹងស្រក់ទឹកភ្នែក ពេលបាត់បង់ សុវត្ថិឌី ធារីកា (មានវីដេអូ)

ព័ត៌មានកំសាន្ត ៖ គួររំឮកថា យប់ថ្ងៃអាទិត្យ ទី ២៥ ខែតុលា   ឆ្នាំ ២០១៥ កន្លងទៅនេះ គឺជាយប់ដ៏ អស្ចារ្យនៃកម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់   ពិភពលោក   Cambodia Idol សប្តាហ៍ទី ៨ វគ្គ ពាក់ កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនោះ បេក្ខភាព ៤ នាក់ ដែល   ជាបេក្ខភាពកំពូល ត្រូវប្រលងប្រជែងសមត្ថ ភាពច្រៀង ដើម្បី ដណ្តើមជ័យលាភីឯកនូវសប្តាហ៍ក្រោយ សប្តាហ័ផ្តាច់ព្រ័ត្រ នៃកម្មវិធី Cambodia Idol Season 1 ។

 

គួរបញ្ជាក់ថា សប្តាហ៍ទី ៨ វគ្គ ពាក់ កណ្តាលផ្តាច់ព្រ័ត្រ គឺជារាត្រីដ៏អស្ចារ្យ មួយសម្រាប់អ្នករាល់គ្នា ជាទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ ប៉ុន្តែ ជារាត្រីដ៏តានតឹងមួយសំរាប់ Top ៤ ដែលតម្រូវអោយមាន ការប្រកួតប្រជែងគ្នា មុនឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ពួកគេទាំង ៤ នាក់ តម្រូវអោយបញ្ជេញសមត្ថ ភាពច្រៀង ដល់ទៅ ២ ជុំ ឯណោះ ក្នុង សប្តាហ៍ទី ៨ វគ្គ ពាក់ កណ្តាលផ្តាច់ព្រ័ត្រ ពោល ជុំទី ១កម្ម វិធីតម្រូវអោយច្រៀងទោល ខណៈ ជុំទី ២ តម្រូវអោយច្រៀងជាគួរជាមួយ   នឹងគណៈកម្មការ ។ ជា លទ្ធផល ពួកគេទាំង ៤ នាក់ រួមមានដូចជា ៖ បេក្ខជន នី រតនៈ ,បេក្ខជន  សៅ ឧត្តម បេក្ខជន ម៉ៅ ហាជី និង​ បេក្ខនារី សុវត្ថិឌី ធារីកា បានបញ្ចេញសមត្ថភាពច្រៀង យ៉ាងល្អអស្ចារ្យ និងមិនធ្វើអោយ អ្នករាល់គ្នាជាអ្នកគាំទ្រ អស់សង្ឃឹមនោះទេ ។ ដោយឡែក ពេលវេលាដ៏តាន តឹងបានចូលមកដល់ គឺនៅពេលដែល ពិធិករ ពិធិការិនី បង្ហាញវត្តមាន ធ្វើសេចក្តី   ប្រកាសលទ្ធផល វគ្គជម្រុះសប្តាហ៍ទី ៨ ក្រោយពីទទួលសម្លេងបោះឆ្នោត ២  ជុំ   រួចមកហើយនោះ  ។  ទីបំផុត សុវត្ថិឌី ធារីកា បាន​ចាក​ចេញ​ពី​កម្ម​វិធី គួរ​ឲ្យ​ស្រណោះ ដែលប្រការនេះ មិនត្រឹមតែ   ធ្វើអោយ អ្នកគាំទ្រ នៅតាមគេហដ្ឋាន មកពីជុំវិញ ព្រះរាជាណាចក្រ កម្ពុជា សោកស្តាយ តែប៉ុណ្ណោះនោះទេ សូម្បីតែ គណៈកម្មការ ទាំង ៤ រូប ជាពិសេស កញ្ញា ឱក សុគន្ធកញ្ញា   និង ណុប បាយ៉ារិទ្ធ   អួលដើម ក ទឹកភ្នែក រលីងរលោង សឹងតែស្រក់ ពេលបាត់បង់ នាងតូច សុវត្ថិឌី ធារីកាព្រោះមើលត្រឹមកែវភ្នែកក៏ដឹង ។ ជាការពិតក្នុង នាមជាអ្នកគណៈកម្មការ ពិតជាមិនចង់បាត់បង់ បេក្ខភាពណាមួយ  នោះទេ ប៉ុន្តែ​ ឆ្លើយតបទៅនឹង លក្ខខ័ណ្ឌកម្មវិធី បេក្ខភាពម្នាក់ ត្រូវតែចាកចេញ ដូច្នេះ​  ពួកគេ មានតែសរសើរលើកទឹកចិត្ត នាង តូច អោយខិតខំបន្ថែមទៀត ព្រោះវិថីសិល្បៈមួយនេះ នៅវែងឆ្ងាយណាស់   សម្រាប់នាង ។ រំលឹក ឡើង វិញ វិនាទី ដ៏តានតឹង ពេល    ប្រកាសលទ្ធផល ដែល បានធ្វើអោយ  ឱក  សុគន្ធកញ្ញា ណុប បាយ៉ារិទ្ធ អួលដើម ក ទឹកភ្នែក រលីងរលោង ពេលបាត់បង់ សុវត្ថិឌី  ធារីកា  ដូច្នេះ មានតែតាមដាន ទស្សនា ឃ្លឹបវីដេអូខ្លីខាងក្រោមនេះទាំងអស់គ្នា ៖

- អាន ៖ ទីបំផុត សុវត្ថិឌី ធារីកា បាន​ចាក​ចេញ​ពី​កម្ម​វិធី គួរ​ឲ្យ​ស្រណោះ​! (Video Inside)

 


 

ដោយ ៖ កុសល

 


Tags: Cambodian Idol HMHDTV Live Show Mao ha Chi