ព័ត៌មានអន្តរជាតិ ៖ ភ្ញៀវទេសចរ ជនជាតិចិន ដែលត្រូវបានចាប់ជម្រិត នៅក្នុងប្រទេស ប៉ាគីស្ថាន ដោយក្រុមឧទ្ទាម តាលីបង់ កាលពីមួយឆ្នាំកន្លងទៅនោះជាលទ្ធផលត្រូវបានដោះលែងអោយមាន សេរីភាពឡើងវិញហើយ នេះបើយោងតាមការគូសបញ្ជាក់ ដោយផ្ទាល់អំឡុង ថ្ងៃអាទិត្យម្សិលមិញ នេះពីសំណាក់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប៉ាគីស្ថាន ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ាគីស្ថានលោក Chaudhry Nisar Ali Khan ផ្តល់ជាកិច្ចសម្ភាសន៍អោយដឹង ថា ៖ ក្រុមការងាររបស់លោក នឹងប្រគល់ ជនរងគ្រោះ ចាប់ជម្រិតជនជាតិចិន ទៅស្ថានទូតចិន ប្រ ចាំប៉ាគីស្ថាន អំឡុងថ្ងៃអាទិត្យ ឬក៏ថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។ របាយការណ៍ បញ្ជាក់ អោយដឹងថា ភ្ញៀវទេសចរជនជាតិចិន ដែល ជា ជនរងគ្រោះរូបនេះ គឺជាភ្ញៀវទេសចរ ជិះកង់កំសាន្តនៅក្នុងប្រ ទេស ប៉ាគីស្ថាន ត្រូវបានក្រុមឧទ្ទាមតាលីបង់ ចាប់ជម្រិត អំឡុងខែ ឧសភា ឆ្នាំកន្លងទៅ នៅភាគ ខាងលិចក្រុង Dera Ismail Khan ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA