អូស្រ្ដាលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីព្រឹកថ្ងៃ
ទី ២៧ ធ្នូនេះថា មានបុរស ដែលមានវ័យប្រហែលជា ៤២ឆ្នាំម្នាក់ បានលើកជើងដាក់ លើ
បង្អួចរថយន្ដគាត់ ខណៈ ដែលមិត្រភ័ក្រម្នាក់ទៀត បានបើកបរថយន្ដនោះ ជាមួយគាត់ នៅ
តាមដងផ្លូវសារធារណៈមួយ។
បុរសម្នាក់ ដែលមិនបានបញ្ចេញឈ្មោះ ដែលជាអ្នកថតរូបភាព នៃការលើកជើងរបស់បុរស
នោះ បាននិយាយថា ដំបូងឡើយ គាត់មិនចង់ថតរូបនេះទេ តែដោយសារមើលទៅ វាមិន
សូវទំនង និងជាអំពីគ្នានសុជីវធម៌ តាមដងផ្លូវសារធារណៈផងនោះ គាត់ក៏បានថតវាទុក ស
ម្រាប់អោយមនុស្សមួយចំនួន ធ្វើការពិចារណា និងរិះគន់។បុរសនោះបានបន្ថែមថា បន្ទាប់ពី
គាត់បានថតរូបនេះហើយ គាត់ក៏បាន ទូរស័ព្ទទៅកាន់ប៉ូលីស រំពេជ្រនោះ ប៉ូលីសមកដល់ក៏
បានឃាត់ខ្លួនបុរសនោះទុក។
គួរបញ្ចាក់ផងដែរថា រឿងរ៉ាង ដែលមើលទៅអសីលធម៌ របស់បុរសម្នាក់នោះ ត្រូវបានកើត
ឡើង នៅលើដងផ្លូវធំ នៃទីក្រុង Melbourne ប្រទេសអូស្រ្ដាលី។ ជាមួយគ្នានេះដែរ ក៏មាន
មនុស្សមួយចំនួន បាននិយាយថា នេះគឺគ្រាន់តែជាការ ហាត់ប្រាណអោយធូរសសៃ របស់
មនុស្ស នៅពេលដែលគេនៅលើរថយន្ដប៉ុណ្ណោះ។
ផ្លូវនៅទីក្រុង Melbourne
ទោះបីជាយ៉ាងណាក៏ដោយ អធិកាក្រុង Melbourne លោក Bernie Rankin បាននិយាថា
វាមិនត្រឹមតែជារឿង ដែលគ្នានសីលធម៌ទេ តែវាអំពីឧក្រិដ្ឋកម្មទៀតផង(That’s a very
serious criminal charge,’ he said) ៕
ដោយ៖ វត្ដី
ប្រភព៖ dailymail