យានយន្ដ៖ អស់រយៈពេលជាច្រើនខែកន្លងមកហើយ ដែលក្រុមហ៊ុនរថយន្ដនៅប្រទេសឥណ្ឌាមួយកន្លែងមានភាពស្ងប់ស្ងាត់ មិនសូវមានសកម្មភាពក្នុងទីផ្សារប្រកួតប្រកួតជែង ប៉ុន្ដែសម្រាប់ថ្ងៃនេះ គ្រប់យ៉ាងមិនមានលក្ខណៈដូចមុនទេ គឺក្រុមហ៊ុននិងបញ្ញាក់អារម្មណ៍អតិថិជនម្ដងទៀតនៅ ស៊េរីឆ្នាំ ២០១៥ នោះគឺ Porsche Cayenne 2015 ។
ការបង្ហាញមុខសារជាថ្មីជាមួយស៊េរីឆ្នាំ ២០១៥ ក្រុមហ៊ុនផលិតរថយន្ដ Porsche ដែលមានមូលដ្ឋានគ្រឹះផលិតនៅប្រទេស អាល្លឺម៉ង់ បានត្រៀមខ្លួនរួចជាស្រេចជាមួយនិងការអនុញាតចរាចរក្នុងទីផ្សារ និងតាមបណ្ដាសារខាក្រុមហ៊ុនទាំងអស់លើពិភបលោក ជាមួយនឹង Porsche Cayenne 2015 ។ យ៉ាងណាមិញដូចជា ការដាក់តាំងពិព័រណ៍ នៅក្នុងទីក្រុង ញូវដេលី ប្រទេសឥណ្ឌា ក្នុងតម្លៃទីផ្សារសកល គឺ ១០៤៣០០ដុល្លារ។
ថ្វីត្បិតតែ Porsche Cayenne 2015 មានតម្លៃថ្លៃក្នុងទីផ្សារពិតមែន ប៉ុន្ដែ សម្រាប់អតិថិជន នៅប្រទេស ឥណ្ឌាគឺតម្លៃនិងប្រែប្រួល គឺមិនដូចក្នុងទីផ្សារសកល់ឡើយ ។ ហើយអ្វីដែលកាន់តែពិសេសទៀតនេាះ រថយន្ដទំនើបគ្ររឿងនេះ អាចផ្ដល់ជម្រើសច្រើន ដល់អតិថិជន ជាមួយនិងការប្រើ សាំង ម៉ាស៊ូត និង ប្រភេទ ហាយប្រ៊ីដ ។
Porsche Cayenne 2015 ប្រើសមាសភាព ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់ ៣.៦ liter និង ខ្នាតទំហំកម្លាំង ៤១៤ សេះ ប្រើប្រអប់លេខ អូតូ និង ប្រអប់លេខដៃ អាស្រ័យលើប្រភេទនៃរថយន្ដ។ ដើម្បីជ្រៀបកាន់តែច្បាស់ សូមទស្សនារួបភាពទាំងអស់គ្នា៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ spritamplifier