ទោះបីជា iPhone 5 មិនទាន់បង្ហាញខ្លួនក៏ដោយ ប៉ុន្តែ HTC បានត្រៀមចិត្តត្រៀមកាយដើម្បី
ទប់ទល់ជាមួយវា។ ក្រុមហ៊ុននេះបំរ៉ុងនឹងបង្ហាញទូរស័ព្ទ smartphone ថ្មីៗ ចំនួន៨គ្រឿង
ក្នុងឆមាសទី៣ខាងមុខនេះ ដើម្បីប្រកួតជាមួយនឹង �ផ្លែប៉ោម�។
HTC សង្ឃឹមថាការបញ្ចេញទូរស័ព្ទដ៏អស្ចារ្យបែបនេះបានយ៉ាងច្រើនក្នុងរយៈពេលខ្លី អាច
ជួយបង្កើនចំនួនទូរស័ព្ទលក់ចេញក្នុងឆមាសទី៣កើនឡើង ១៣,៥លានគ្រឿង។ ប្រសិន
បើ HTC អាចធ្វើបានគោលដៅនេះ HTC នឹងបំបែកបានឯកត្តកម្មនូវចំនួនចំណូលរបស់ខ្លួន។
ឆមាសទី២កន្លងមក គឺជាឆមាសដ៏រីកចំរើន និងសំណាងល្អសំរាប់ក្រុមហ៊ុនទូរស័ព្ទដៃតៃវ៉ាន់
នេះ។ ប្រាក់ចំណេញ ៦០០លានដុល្លាអាមេរិក ក្នុងចំណោមប្រាក់ចំណូលចំនួន៤,០០០លានដុល្លាអាមេរិក។ ការជោគជ័យនេះទទួលបានគឺដោយសារ ផ្នែកមួយមកពីការអភិវឌ្ឍន៍របស់
ប្រព័ន្ធប្រតិបត្តិការ Android ដែលកំពុងពេញនិយម បច្ចុប្បន្ន ហើយថែមទាំងទូរស័ព្ទ HTC ក៏
កំពុងទាក់ទាញបានពីសំណាក់ទីផ្សារអន្តរជាតិ។
តាម Forbes ផែនការ �យកបរិមាណដើម្បីគាបសង្កត់គូប្រកួតអោយធ្លាក់ចុះ� អាចជាជំហាន
យុទ្ធនាការមួយសំរាប់ HTC ដើម្បីដណ្តើមបានទីផ្សារជាមួយនឹងគូប្រកួតធំៗដូចជា Apple និង
Samsung ដែលក្រុមហ៊ុនទាំងពីនេះគ្រាន់តែចេញទូរស័ព្ទមួយប្រភេទនៅដំណាក់កាលមួយ។
ប្រភព៖ Forbes, Vnn .
ដោយ៖ មិនា .