CamNews

ប្លែកៗ 

"អស្ចារ្យមែន!" នេសាទត្រីឆ្លាម កណ្ដាលសមុទ្រ ​តែពីរនាក់!


អូស្រ្ដាលី៖ គេធ្លាប់លឺសូរតែ ការនេសាទត្រីទឹកប្រៃ ដែលមានលក្ខណៈធម្មតាៗ ដូចជាការ
នេសាទត្រី បបែល ក្ដាម​ មឹក ឬបង្កងប៉ុណ្ណោះ។ តែនៅប្រទេសអូស្រ្ដាលី វិញបុរសពីរនាក់
គឺ Nathan Podmore និង Dave Richards បាននាំគ្នាចុះទឹកសមុទ្រដ៏ជ្រៅ ដើម្បីធ្វើការនេ
សាទត្រីឆ្លាម។



លោក Nathan Podmore បាននិយាយថា លោក និងមិត្រភ័ក្ររបស់លោក Dave Richarde
ពេលថ្មីៗនេះ បានធ្វើរឿងគ្រោះថ្នាក់មួយ តែវាក៏មានភាពអស្ចារ្យណាស់ដែរ ពោលគឺពួក
គាត់ បានប្រើទូកដ៏តូច និងឈើជន្លូញខ្លីរបស់ពូកគាត់ ដើម្បីចាប់ត្រីឆ្លាមនៅឯកណ្ដាល
សមុទ្រ។

Nathan បាននិយាយថា ទឹកសមុទ្រនៅតំបន់ Geraldon ប៉ែកខាងជើងរដ្ឋ Perth ប្រទេសអូ
ស្ដា្រលី ជាដែនសមុទ្រមួយ ដែលសម្បូរទៅដោយត្រីឆ្លាមជាច្រើនប្រភេទ។ គាត់បានបន្ដថា
ការនេសាទត្រីបែបនេះ គឹវាមានគ្រោះថ្នាក់ណាស់ តែដល់យើងមានបទពិសោធន៍ទៅ វា
មានការងាយស្រួលម្យ៉ាងដែរ។



លោក​ Ruchards បាននិយាយថា កាលពីដើមខែមុននេះ គាត់ក៏នេសាទបានត្រីឆ្លាមមួយផង
ដែរ ដែលត្រីឆ្លាមនេះ ធ្លាប់វៃប្រហារមនុស្សកាលពីពេលមុនៗ។ នេះជាវីដេអូរក្លីប បង្ហាញពី
ការនេសាទត្រីឆ្លាមរបស់ពួកគាត់ទាំងពីរនាក់។​ សូមចុចដើម្បីមើល៕




ដោយ៖ សារិន
ប្រភព៖​ .sky


Tags: unbelievable stange fishermen great white Australia