ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីកាសែតក្នុងស្រុក អាល្លឹម៉ង់ កាសែត Bild អោយដឹងថា ក្រុមហ៊ុន អាកាសចរណ៍ Germanwings បង្ខំចិត្តលុបចោលជើងហោះហើរររបស់ខ្លួន ហោចណាស់ ៣០ក្រោយពីមាន គ្រោះអាស្រូវធ្លាក់យន្តហោះ អំឡុងថ្ងៃអង្គារ ម្សិលមិញនេះ ដែលបាន សម្លាប់ មនុស្សគ្មានសល់ទាំង ១៥០ នាក់ ។ អ្នកតំណាងអោយក្រុមហ៊ុន Lufthansa ទទួលបន្ទុកខាង ដឹក ជញ្ជូន មានក្រុមហ៊ុនអាកាសចរណ៍ Germanwings ជាចំណុះនោះអោយដឹងថា ៖ ក្រុមអ្នកបម្រើការ លើយន្តហោះ (ក្រុមសហសេវិក) បរាជ័យ ក្នុងការបំពេញការងារ ប្រចាំថ្ងៃរបស់ខ្លួនជាបន្តទៀត ពីព្រោះតែហេតុផលផ្ទាល់ខ្លួនមួយចំនួន ។
សេចក្តីរាយការណ៍ដដែលបន្តអោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ខាងលើស្រាយបំភ្លឺបន្ថែមអោយដឹងថា ក្រុមសហសេវិកទាំងអស់ គ្មានឆន្ទះ ក្នុងការចូលបម្រើការងារនោះទេ សម្រាប់ រាល់ជើងហោះហើរ ទៅកាន់ ទីក្រុង Dusseldorf ។ " ខណៈគ្មាននរណាម្នាក់ អាចបំភ្លេចបាន ក្នុងនោះ ក្រុម សហសេវិកជាច្រើននាក់នៃ ក្រុមហ៊ុនអាកាសចរណ៍ Germanwings ពិតជាបានដឹងឮ និងស្គាល់ ក្រុម សហ សេវិក ដែលបម្រើការលើ យន្តហោះធ្លាក់នៅក្នុងប្រទេស បារាំង " នាយកប្រតិបត្តិក្រុមហ៊ុន Lufthansa លោក Carsten Spohr សរ បញ្ជាក់អោយដឹងក្នុងសេចក្តីថ្លែងការណ៍ ។
គួរបញ្ជាក់ថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ខាងលើ ប្រភេទ Airbus A320 ផ្ទុក អ្នក ដំណើរសរុប ១៥០ នាក់ ក្នុងនោះ ៦ នាក់ ជាក្រុមការងារបម្រើការលើយន្តហោះ (ក្រុមសហសេវិក) បាន ធ្លាក់ចុះ នៅក្នុងតំបន់ ភ្នំដាច់ស្រយាល ជ្រលងភ្នំ Alps ប្រទេសបារាំង អំឡុងថ្ងៃអង្គារ ម្សិលមិញនេះ ។ យន្តហោះខាងលើ ជាយន្ត ហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Germanwings ដែលមានតម្លៃទាប បានជួប នឹងហេតុការណ៍ ធ្លាក់ចុះ នៅពេលធ្វើដំណើរហោះពីទីក្រុង Barcelona ទៅកាន់ទីក្រុង Dusseldorf ប្រទេស អាល្លឹម៉ង់ ៕
- អាន ៖ ធ្លាក់យន្តហោះ Germanwings នៅជ្រលងភ្នំ Apls ប្រទេស បារាំង សម្លាប់ មនុស្ស ១៥០ នាក់ គ្មានសល់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ