CamNews

ព័ត៌មានអន្តរជាតិ 

ចូរភ្ញៀវទេសចរ ចាកចេញពី ទុយនេស៊ី ព្រោះ ISIS កាន់តែ ព្រហើន ខ្លាំងហើយ ៖ ឯកអគ្គរាជទូត

ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីការបរទេសលោក Philip Hammondចេញសេចក្តីប្រកាសព្រមានអោយ ដឹងថា រាល់ភ្ញៀវទេសចរ ជនជាតិ អង់គ្លេសទាំងអស់ ត្រូវជម្រុញ និងលើកទឹកចិត្ត អោយចាកចេញ ពីប្រទេស ទុយនេស៊ី ព្រោះថា ការគម្រាមគំហែងវាយប្រហារភារវកម្ម កាន់តែមានឥទ្ធិពលហើយ ។



មន្រ្តីក្រសួងការបរទេស អង់គ្លេស ធ្វើការប៉ាន់ប្រមាណ  អោយដឹង ភ្ញៀវ  ទេសចរជនជាតិ អង់គ្លេស ចន្លោះពី ២៥០០ ទៅ ៣០០០    នាក់ កំពុង  មានវត្តមាន វត្តមាន នៅក្នុងប្រទេស ទុយនេស៊ី ខណៈ រាប់រយនាក់ផ្សេងទៀត​ តាំងលំនៅ នៅទីនោះ ។ បើទោះបីជា ពុំទាន់មានការគម្រាមគំហែងវាយប្រ ហារជាក់លាក់ណាមួយក៏ដោយចុះ ក៏ឧស្សាហកម្មធ្វើដំណើរ កំពុងតែស្វែងរកលទ្ធភាព ឈានដល់ ការហោះហើរ ដឹកត្រលប់មកវិញ បណ្តាភ្ញៀវទេសចរ ជនជាតិអង់គ្លេស ក៏ដូចជា ធ្វើមាតុភូមិនិវត្តន៍ បណ្តាបុគ្គលិកមួយចំនួន បម្រើការក្នុងឧស្សាហកម្មទេសចរណ៍ជាដើម ។


គួររំឮកថា អំឡុងថ្ងៃទី ២៦ មិថុនា កន្លងទៅនេះ ភ្ញៀវទេសចរ អង់គ្លេស ៣០ ត្រូវបានសម្លាប់ ក្នុង ចំ ណោមជនរងគ្រោះស្លាប់ ៣៦ នាក់ ក្រោយពី  មាន  ការវាយប្រហារ សម្លាប់រង្គាល ពីសមាជិក ISIS នៅឯរមណីយដ្ឋាន ឆ្នេរសមុទ្រមួយកន្លែង ក្នុងប្រទេស ទុយនេស៊ី ។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសក៏មានលើកឡើងជាដំបូន្មានចូរកុំធ្វើដំណើរទៅកាន់ប្រទេស ទុយនេស៊ីជាដាច់ខាត បើសិនណា គ្មានការ  ចាំបាច់  ។ បើទោះបីជា អាជ្ញាធរ ទុយនេស៊ី ចាត់វិធាន ការដោយដាក់ពង្រាយកម្លាំងបន្ថែម តាមរយៈការពង្រឹងសន្តិសុខយ៉ាងណាក៏ដោយចុះ ប៉ុន្តែ ប្រការ ទាំងអស់នេះ    ពុំអាច  ជា លទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារ ភ្ញៀវទេសចរ អង់គ្លេស បាន ១០០% នោះទេ ។     ដូចគ្នានេះដែរ ឯកអគ្គរាជទូត អង់គ្លេស ប្រចាំ ទុយនេស៊ី លោក Nabil Ammar អោយ ដឹងថា អ្វីដែល ពួកឈ្លើងសង្គ្រាម នៃក្រុមរដ្ឋ អ៊ីស្លាមជ្រុលនិយម ISIS ចង់បាននាពេលបច្ចុប្បន្ននេះ គឺជាការបំផ្លាញដល់ វិស័យទេសចរណ៍ ទុយនេស៊ី ដូចគ្នាដែរ ៕

- អាន ៖ ឃាតករ ដៃឆៅ ISIS សម្លាប់ភ្ញៀវទេសចរ ៣៨ នាក់ ធ្លាប់បម្រើការ អោយវិស័យទេសចរណ៍ "ជាអ្នករៀបចំកម្មវិធីធំៗ"


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Tunisia Terror