ព័ត៌មានអន្តរជាតិ ៖ ពិជឃាតរស់ ដែលជាបណ្តាញក្រុម ISIS វ័យ ២៣ ឆ្នាំ មានឈ្មោះថា Seifed - dine Rezgui ជាឃាតករដៃឆៅសម្លាប់ ក្រុមភ្ញៀវទេសចរ ៣៨ នាក់ ដោយ ការបាញ់សម្លាប់រង្គាល នៅឯឆ្នេរសមុទ្រមួយកន្លែង ប្រទេស ទុយនេស៊ី អំឡុងថ្ងៃទី ២៦ មិថុនា កន្លងទៅនោះបុគ្គលជាអ្នក សម្លាប់រូបនេះ ធ្លាប់បម្រើការងារ នៅក្នុងឧស្សាហកម្មទេសចរណ៍ នេះបើយោងតាមការគូសបញ្ជាក់ ជាក់ស្តែង ពីនាយករដ្ឋមន្រ្តីចាំផ្ទះ ទុយនេស៊ី លោក Habib Essid អំឡុង កិច្ច សម្ភាសន៍ កាលពីថ្ងៃ អាទិត្យកន្លងទៅ ។
ជាការស្រាយបំភ្លឺ ដល់កាសែត ក្នុងស្រុក La Presse នាយករដ្ឋមន្រ្តីដដែល បន្តអោយដឹងថា ពួក យើងទើបតែបានដឹងថា ខ្មាន់កាំភ្លើង ជា ពិជ ឃាតរស់ ម្នាក់នោះ គឺជា សមាជិកនៃក្លឹបរាំមួយក្រុម ដែលអាជីវកម្មផ្សាភ្ជាប់ទៅនឹង វិស័យទេសចរណ៍ មិនត្រឹមតែប៉ុណ្ណោះ ជនជាប់ចោទរូបនេះ ក៏ធ្លាប់ បម្រើការ ជាអ្នករៀបចំកម្មវិធីធំៗដូចគ្នាដែរ ។ គួរ បញ្ជាក់ ថា ករណីឃាតកម្ម យ៉ាងសាហាវ បាញ់ សម្លាប់មនុស្សរង្គាល នៅឆ្នេរ សមុទ្រ កន្លងទៅនេះ សម្លាប់ភ្ញៀវ ទេសចរ សរុប ៣៨ នាក់ ក្នុងនោះ ៣០ នាក់ ជាភ្ញៀវទេសចរ ជនជាតិ អង់គ្លេស ៣ នាក់ ជនជាតិ Irish ២ នាក់ ជនជាតិអាល្លឹម៉ង់ ៣ នាក់ផ្សេងៗទៀតជាជនជាតិ Belgian ជនជាតិ ព័រទុយហ្កាល់ និង ជនជាតិ រុស្ស៊ី ៕
- អាន ៖ ប្រមាញ់បានហើយ ពិជឃាត ISIS សម្លាប់មនុស្ស ៣៨ នាក់ នៅឆ្នេរសមុទ្រ (មានវីដេអូ)
- អាន ៖ សាហាវណាស់ ៖ ISIS វាយប្រហារ សម្លាប់មនុស្ស ៣៩ នាក់ នៅឆ្នេរសមុទ្រ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ