គ្រឿងផ្សំដ៏សំខាន់បំផុត សំរាប់ថែរក្សាស្បែកគឺ វីតាមីនC ដែលមានផ្ទុកយ៉ាងច្រើននៅក្នុងផ្លែក្រូច សារ
ធាតុវីតាមីន C នេះ នឹងជួយធ្វើឱ្យស្បែកមុខរបស់អ្នកឡើងសភ្លឺរលោង និង តឹងណែន បានយ៉ាងឆាប់
រហ័ស ប្តូរពណ៌ស្បែកពីសភាពខ្មៅងងឹត ទៅជាភ្លឺរលោង។ ផ្លែក្រូចត្រូវបានគេរកឃើញថា អាចជួយឱ្យ
ស្បែករបស់អ្នក សភ្លឺរលោង បានដោយវិធីពីរយ៉ាង។
វិធីទីមួយ៖ យកផ្លែក្រូចធ្វើជាម៉ាសដោយលាយទឹកក្រូចស្រស់២ស្លាបព្រាបាយជាមួយនឹងម្ស៉ៅរមៀត
បន្ទាប់មក យកមកលាបនៅលើស្បែកមុខ និងក មុនពេលចូលគេង។ អ្នកក៏អាចលាបវានៅលើដៃ និង
ជើងរបស់អ្នកបានផងដែរ។ រួចលាងសំអាតទឹកចេញនៅពេលព្រឹក ធ្វើបែបនេះជារៀងរាល់ថ្ងៃនឹងជួយ
ឱ្យស្បែក និងស្បែកមុខរបស់អ្នក សភ្លឺរលោង បានយ៉ាងឆាប់រហ័ស។
វិធីទីពីរ៖ កិនសំបកក្រូចស្ងួតឱ្យម៉្ឋដទៅជាម្ស៉ៅ បន្ទាប់មកយកម្ស៉ៅសំបកក្រូចនោះ ១ស្លាបព្រាបាយ
លាយជាមួយនឹង ទឹកដោះគោជូរ ១ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ ធ្វើជាម៉ាស។ រួចយកវាមកលាប
នៅលើស្បែក ទុករយៈពេល ១៥នាទី ទៅ២០នាទី ទើបលាងសំអាតទឹកចេញ។ វិធីនេះនឹងជួយស្បែក
ឱ្យឡើងសភ្លឺរលោង និងបំបាត់ស្នាអុជខ្មៅ នៅលើស្បែកមុខរបស់អ្នក។
ចំណាំ៖ សូមធ្វើតាមវិធីនេះឱ្យបានម្តង ក្នុងមួយសបា្តហ៍ ឬពីរសប្តាហ៍ ម្តង កុំធ្វើលើសពីរយៈ ពេលនេះ!
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies