CamNews

យល់ដឹង 

Alien និងមានវត្តមានលើផែនដី មិនដល់ 100 ឆ្នាំទៀតនោះទេ

បើតាមប្រភពសារព័ត៌មាន The Daily Mail ដែលបានចេញផ្សាយ កាលពីប៉ុន្មានថ្ងៃកន្លង
ផុតទៅ
ថ្មីៗនេះ  បានអោយដឹងថា ដោយយោងទៅតាមសម្តី ក៏ដូចជាការព្យាករណ៍របស់
​អ្នកវិទ្យាសាស្រ្ត
បានបញ្ជាក់អោយដឹងថា  សត្វចម្លែក (Alien) និងអាចមកដល់ភពផែនដី
យើងនេះ មិនច្រើនជាង
100​ ឆ្នាំខាងមុខទៀតនោះទេ។

ដូច្នេះហើយ  ទាក់ទិននឹងបញ្ហាមួយនេះ  ក៏មានការណែនាំ ពីសំណាក់អ្នកវិទ្យាសាស្រ្តដ៏ល្បីមួយរូប
ដោយគាត់បាននិយាយថា  វាគឺជាបញ្ហាប្រឈមមួយរបស់រដ្ឋាភិបាល ដូច្នេះយើងត្រូវប្រាកដអោយ
បានថា ត្រៀមខ្លួនរូចជាស្រេចមុនពេលការមកដល់របស់ពពួក សត្វចម្លែក (Alien) ទាំងនោះ។

គួរបញ្ជាក់ផងដែរថា  បើយោងទៅតាមអ្នកនាំពាក្យគឺលោកស្រី  Jocelyn Bell Burnell បាននិយាយ
ទៅកាន់  សន្មិសិទសារព័ត៌មាន  Euroscience ( The Euroscience Open Forum conference ) បាន
អោយដឹងថា ពួកយើងកំពុងតែមានការសង្ស័យទាក់ទងទៅនឹង ភាពរស់រានមានជីវិតរបស់  (Alien)
នៅក្នុងភពមួយផ្សេងទៀត ដែលពោរពេញទៅដោយថ្ម រីឯ បរិយាកាសវិញ ក៏ពោរពេញទៅដោយ
កាបូនឌីអុកស៊ីត និង អូហ្សូន ផងដែរ។

លើសពីនេះទៅទៀត បើតាមអ្នកវិទ្យាសាស្រ្ត ក៏បានចោតជាសំនួរសួរ ថាតើ  ពួកយើងគូរតែធ្វើការ
ផ្សព្វផ្សាយ ទាក់ទិននឹងវត្តមាន  ខណៈពេលដែលមានភាពរស់រានមានជីវិតនៅភពផ្សេងទៀត ក្រៅ
ពីភពផែនដីដែរ ឬទេ ? រីឯ អ្នកវិទ្យាសាស្រ្តផ្សេងទៀត បាននិយាយថា ប្រសិនបើពួកយើង ប្រកាស
ថា ការមកដល់នូវវត្តមានរបស់ (Alien)​ ទាំងនោះ វាគឺជាសត្រូវរបស់ពួកយើង នោះនិងអាចនាំអោយ
កើតមានការប្រឈមមុខដាក់គ្នា  ក៏ដូចជា  ការតទល់ ដែលវាអាចធ្វើអោយ វិនាសអន្តរាយ ដល់ភព
ផែនដីជាក់ជាមិនខាន៕

ដោយ ៖ រិទ្ធី
ប្រភព ៖​ dailymail


Tags: international news strange entertainment