CamNews

រថយន្ត 

Rolls-Royce Suhail Collection ប្រណិត ទំនើប ទាន់សម័យ សម្រាប់ឆ្នាំ​ ២០១៥

យានយន្ដ៖ ក្រុមហ៊ុមផលិតរថយន្ដប្រណិតដ៏ល្បីឈ្មោះបំផុតរបស់ ចក្រភពអង់គ្លេស ដែលកន្លងមកតែង​តែទទួលបានការគាំទ្រច្រើនសន្ធឹកសន្ធាប់ហួសពីការរំពឹងទុក ឥលូវរហូតមកដល់បច្ចុប្បន្ន កាន់តែមានប្រ​ជាប្រិយទៀតនោះ​ ពេលនេះសូមប្រកាសបង្ហាញពីម៉ូដែលថ្មីមួយទៀតសម្រាប់ឆ្នាំ ២០១៥ នោះគឺ Rolls-Royce Suhail Collection 2015 ។ 

ម៉ូដែលថ្មីដែលក្រុមហ៊ុន​សូមឧទ្ធេសនាមជូនដល់ប្រិយមិត្ដទាំងអស់នៅពេលនេះ គឺជាប្រភេទរថយន្ដប្រ​ណិត​​ទំនើប ទាន់សម័យ សម្រាប់ឆ្នាំ ២០១៥ ដែលកន្លងមកក្រុមហ៊ុន​បានខិតខំប្រឹងប្រែងឡើង​បង្កើនទាំង ស្នាដៃ​ រចនាសម្ពន្ធ និង​គុណភាព របស់រថយន្ដដើម្បីកាន់តែធ្វើឲ្យប្រិយមិត្ដមានទំនុកចិត្ដកាន់តែ ខ្លាំងក្លា។ 

ស្របគ្នានៃការដំណើរការចូលទីផ្សារប្រកួតប្រជែង Rolls-Royce Suhail Collection 2015 មិនត្រូវបានគេ​បង្ហាញពីព័ត៌មានពិស្ដាទាក់ទងនិង កម្លាំងម៉ាស៊ីនទេ ដោយគ្រាន់តែបង្ហាញពីគម្រួរ ៣ ប្រភេទនៃម៉ូដែល​ផលិតផលក្រុមហ៊ុនតែមួយ ថាស៊េរីឆ្នាំ ២០១៥ នោះ ក្រុមហ៊ុនបានសម្រេចលើកម្លាំង ១២ ម៉ាស៊ីន V12 ត្រូវខ្នារង្វាស់ ៦.៧៥ liter ត្រូវនិង ៤៥៣ សេះ ដោយប្រើអប់លេខ​អូតូ អាចរត់បានល្បឿន​លឿនបំផុត​ដល់ទៅ ១៥៥ ម៉ាយ/ម៉ោង ។ រីឯតម្លៃទីផ្សារ គឺ ៣០០០០០ ដុល្លារ ។ 







ដោយ ៖ អឿ អ៊ុយ

ប្រភព៖ Topspeed

 

 


Tags: Vehicle Rolls-Royce Suhail Collection