យានយន្ដ៖ វាមិនមែនជារឿងមួយប្លែកនោះទេ ហើយក៏មិនមែនជាលើកទីមួយដែរ ដែលរថយន្ដប្រភេទខ្នាតយក្សត្រូវដាក់ឲ្យធ្វើការសាកល្បងនូវគុណភាព លើដងផ្លូវទីសារធារណៈ ប៉ុន្ដែទន្ទឹមនឹងការ បង្ហាញនេះ ក្រុមហ៊ុនរថយន្ដដ៏ធំលំដាប់ថា្នក់ ពិភពលោក ប្រចាំនៅប្រទេសអាល្លឺម៉ង់ បានត្រៀមខ្លួន សាកល្បងផលិតផលរបស់ខ្លួន ដែលជាប្រភេទរថយន្ដធំ មានទំងន់រហូតដល់ទៅ ១៤តោន បើកបរដោយខ្លួន បញ្ជាដោយកុំព្យូទ័រ។
សហគ្រាសផលិតរថយន្ដរបស់ប្រទេសអាល្លឺម៉ង់ ឈ្មោះថា Daimler AG បានត្រៀមខ្លួនជាស្រេចដើម្បីទទួលសិទ្ធសាកល្បងផលិតផល របស់ខ្លូននូវប្រភេទរថយន្ដខ្នាតយក្ស ឈ្មោះថា Freightliner Inspiration ដែលអាចបើកបរដោយខ្លួនឯង បញ្ជាដោយកុំព្យូទ័ ធ្វើដំណើរលើផ្លូវទីសារធារណៈ។ ម៉ូដែលមួយនេះ ត្រូវបានផលិតមកអស់រយៈកាល ៣ សេរីមកហើយ ប៉ុន្ដែប្រព័ន្ធបញ្ជាគ្រប់គ្រប់ បែបកុំព្យូទ័រនេះ មិនទាន់បានបំពាក់នៅឡើយទេ រហូតមកទល់ពេលនេះ ទើប ក្រុមហ៊ុនសម្រេចបង្កើតគម្រោងនោះឡើង ហើយក៏បានសម្រេច ត្រៀមខ្លួនសាកល្បងជាផ្លូវការតែម្ដង ។
លក្ខណៈបញ្ជាដ៏ពិសេសរបស់ Freightliner Inspiration គឺមិនបាច់ការបញ្ជាផ្ទាល់ នោះទេ ពោលប្រព័ន្ធគ្រប់គ្រងរបស់រថយន្ដត្រូវភ្ជាប់ជាមួយប្រព័ន្ធកុំព្យូទ័ គ្របដណ្ដប់ទាំងអស់ មិនថាជាន់ហ្វ្រាំង ជាន់ហ្គ័រ រឺប្រព័ន្ធផ្សេងៗនោះទេ ត្រូវបញ្ជាក្នុងកុំព្យូទ័រទាំងអស់ ។ ប៉ុន្ដែទន្ទឹមនឹងការបញ្ជានេះ ត្រូវមានមនុស្សម្នាក់ដែល ប្រាស្រ័យក្នុងរថយន្ដដើម្បីបញ្ជាប្រព័ន្ធកុំព្យូទ័រនោះ ខណៈដែលចាប់ផ្ដើមធ្វើដំណើរ។ ទន្ទឹមនឹងការដំណើរការណ៍រថយន្ដ អ្នកអាច កម្សាន្ដជាមួយ នឹងការធ្វើអ្វីផ្សេងបាន ដូចជា ការលេង Facebook ឬក៏អាចអានការសែត ក៏បានដែរ ដោយគ្រាន់តែកំណត់ជាស្រេច លើប្រព័ន្ធកំព្យូនោះ។ វាគឺជាការសាកល្បង ដ៏ធំបំផុត ហើយក៏គ្រោះថា្នក់ បំផុតផងដែរ ដែលប្រភេទរថយន្ដធំ បែជាគ្មានការបញ្ជាដោយផ្ទាល់ពីមនុស្សទៅវិញ។ កាលពីកន្លងមក ក៏ធ្លាប់លេចឮដំណឹងថា ក្រុមហ៊ុន Google ក៏បានសម្រេច នូវស្នាដៃមួយ ប្រភេទស្រដៀងគ្នាទៅនឹង ការប្រើប្រាស់ បច្ចេកវិទ្យាគឺរថយន្ដអាចបើកបរដោយខ្លួនឯង ប៉ុន្ដែរថយន្ដគឺជា ប្រភេទរថយន្ដខ្នាតតូច ដែលអាចផ្ទុកបាន មនុស្សត្រឹមតែពីរនាក់តែប៉ុណ្ណោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops