CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមបងធំ គ្រឿងញៀន "ខ្លាំង" ប្រចាំប្រទេស បាញ់ទម្លាក់ ឧទ្ធាម្ភាគចក្រ សម្លាប់យោធា ច្រើននាក់

ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្រយោធា ប្រទេស ម៉ិចសិក ត្រូវបានបាញ់ទម្លាក់  នៅភាគខាងលិចប្រ ទេស នារដ្ឋ Jalisco បណ្តាលអោយ យោធា ៣ នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះ  ១២ នាក់ផ្សេងទៀត រងរបួស ។ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក អោយដឹងថា​ ឧទ្ធម្ភាគ  ចក្រខាង  លើ បង្ខំចិត្តចុះចត ទាំងអាសន្ន បន្ទាប់ ពីឧទ្ធម្ភាគចក្រមានភ្លើងឆាបឆេះ​ ក្រោយរងការវាយប្រហារ ដោយ ក្រុមឧក្រិដ្ឋជន គ្រឿងញៀន ។


បន្ថែមពីលើនេះ​ មន្រ្តីផ្លូវការ ប្រទេសម៉ិចសិក អោយដឹងថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនដែលគេស្គាល់ ឈ្មោះថា Jalisco New Generation នោះ មន្រ្តីផ្លូវការមានជំនឿជាក់អោយដឹងថា ជា អ្នកនៅពីក្រោយ ការវាយប្រហារលើកនេះ ។ ប្រភពដដែល បន្តអោយដឹងថា​ ៖ មានការប៉ះទង្គិច ហឹង្សាឯទៀតនៅក្នុង រដ្ឋអំឡុងថ្ងៃសុក្រ ម្សិលមិញនេះផ្ទាល់តែម្តង ។

អភិបាលរដ្ឋ Jalisco លោក Aristoteles Sandoval  អោយដឹងថា  ហោច  ណាស់ មនុស្ស ៧ នាក់ ត្រូវ បានសម្លាប់ ខណៈ ១៥ នាក់ផ្សេងទៀត រងរបួស ។ បណ្តា   រថយន្តជាច្រើនគ្រឿង រងនូវការឆាបឆេះ ខណៈ បណ្តាអាគារ ធនាគារ និង ស្ថានីយ័ប៉ូលីស រងនូវ ការបំផ្លិច    បំផ្លាញទូទាំងតំបន់ ។ លោកបន្ត អោយដឹងថា ការវាយប្រហារលើកនេះ គឺ  ជា  ប្រតិកម្ម ពីក្រុមឧក្រិដ្ឋជន គ្រឿង  ញៀន ខាងលើ ស្តីពី ប្រតិបត្តិចាប់ឃាត់ខ្លួន មេដឹកនាំ របស់ពួកគេ​។

គួរបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀន The Jalisco New Generation    ត្រូវបានគេចាត់ទុកថា ជា អង្គការ​ឧក្រិដ្ឋកម្ម ដ៏មានឥទ្ធិពលខ្លាំងបំផុត នៅក្នុងប្រទេស ម៉ិចសិក ដែលធ្លាប់បានជាប់ពាក់ព័ន្ធ ជា មួយនឹងការជួយដូរគ្រឿងញៀនខុសច្បាប់ ទ្រង់ទ្រាយធំ នៅឈូងសមុទ្រ    ប៉ាស៊ីហ្វិក ។ សេចក្តីរាយ ការណ៍ បន្តអោយដឹងថា ៖ ឧទ្ធម្ភាគចក្រ យោធា ខាងលើ រងនូវការវាយ ប្រហារ នាវិនាទី ប្រតិបត្តិការ អំឡុងពេលដែល ឧទ្ធម្ភាគចក្រ បានប្រទះឃើញរថយន្តផ្ទុកដោយក្រុមខ្មាន់កាំភ្លើងនៅតាមបណ្តោយ ចន្លោះក្រុង Casimiro Castillo និង Villa Purificacion ។


ប្រភពពីក្រសួងការពារជាតិ អោយដឹងថា ហោចណាស់ មន្រ្តីសន្តិសុខ ៣ នាក់ផ្សេងទៀតនៅបន្តបាត់ ខ្លួននៅឡើយ ។ តួរលេខបង្ហាញច្បាស់អោយដឹងថា ច្រើនជាង ២០ នៃ   មន្រ្តីប៉ូលីស ត្រូវបានសម្លាប់ ដោយការវាយប្រហារ ពីសំណាក់ ក្រុមឧក្រិដ្ឋជន គ្រឿងញៀន ក្នុងរយៈ   ពេល ២ ខែ ចុងក្រោយនេះ នៅក្នុងរដ្ឋ Jalisco ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Mexico