CamNews

ទូរស័ព្ទ 

Nokia 500 Smartphone ថ្មី គុណភាពខ្ពស់ ដំណើរការលឿន តំលៃសមរម្យ


Nokia បង្ហាញផលិតផលទំនើបទីមួយសម្រាប់អ្នកប្រើប្រាស់Smartphoneលើកដំបូង

អ៊ែស្ពូ, ហ្វាំងឡង់ ៖ ថ្ងៃនេះ Nokia បានប្រកាសអំពីផលិតផលទូរស័ព្ទចល័តថ្មីមួយ
ម៉ូដែលទៀតគឺ Nokia 500 ដែលជាស្មាតហ្វូនប្រកបទៅដោយគុណភាពខ្ពស់ និង ដំណើរការលឿនរហ័ស ទាន់ចិត្ត ។ ដោយមានដាក់បញ្ចូលនូវអង្គគណនា (Processor) ដ៏លឿនបំផុតរបស់ Nokia, កាមេរ៉ា 5MP, កម្មវិធី សម្រាប់កែកំសាន្ត និងផែនទី Ovi
ផងនោះSmartphone Nokia 500 សក្តិសមបំផុត ជាពិសេសសំរាប់អ្នកដែលទើប នឹងចាប់ផ្តើមប្រើប្រាស់ស្មាតហ្វូនជាលើកដំបូង។ ដំណើរការលើប្រព័ន្ធ ប្រតិបត្តិការទើបបានកែលំអថ្មីគឺ Symbian Anna, Nokia 500 មានកម្មវិធីថ្មីល្អៗជាច្រើន បើកអ៊ិនធឺណិតបានលឿន ថែមទាំងមានផែនទី Ovi ថ្មីទៀតផង។



លោក Ilari Nurmi នាយករងនៃក្រុមហ៊ុន Nokia បានមានប្រសាសន៍ថា ៖
�� បច្ចុប្បន្ននេះ ស្មាតហ្វូនដែលធូរថ្លៃ ជារឿយៗមានគុណភាពទាប រីឯការប្រើប្រាស់ ទៀតសោតក៏រអាក់រអួលច្រើន។ ការបង្ហាញSmartphone Nokia 500 នេះសបញ្ជាក់អោយ ឃើញអំពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ Nokia លើការច្នៃប្រឌិតស្មាតហ្វូន និងការបំពេញតំរូវការនៅលើទីផ្សារក្នុងអំលុងពេលជាច្រើនឆ្នាំខាងមុខនេះ��។



មានកម្មវិធីផ្សេងៗដែលអ្នកប្រើប្រាស់ត្រូវការប្រើប្រាស់Smartphone Nokia 500
បានសេចក្តីថា ទំនាក់ទំនងមិត្តភក្តិ និងក្រុមគ្រួសារគឺងាយ ស្រួល និងឆាប់រហ័ស ។ កម្មវិធីបណ្តាញសង្គមនានាដូចជា Facebook, Twitter, RenRen និងកម្មវិធី
បណ្តាញសង្គមឯទៀត និងការសរសេរឆ្លើយឆ្លងគ្នាភ្លាមៗ (Chat) អាចយកមកដាក់ នៅលើអេក្រង់ផ្ទាល់ ដូច្នេះការទទួល ឬបញ្ជូនដំណឹងថ្មីៗគឺងាយស្រួល និងទាន់
ហេតុការណ៍។ ដោយមានអង្គ គណនារហូតដល់ទៅ 1GHz ធ្វើអោយ Nokia500
ក្លាយទៅជា Smartphone ដែលមានដំណើរការលឿនជាទីបំផុតក្នុងតំលៃប្រហាក់
ប្រហែលគ្នា អនុញ្ញាតអោយអ្នកប្រើប្រាស់បើកកម្មវិធីជាច្រើនក្នុងពេលតែមួយ,
ទុកកម្មវិធីមួយអោយដំណើរការរួចហើយទៅបើកកម្មវិធីមួយទៀតបានយ៉ាងលឿន
និងងាយស្រួលដោយមិន បង្អង់ល្បឿនដំណើរការនៃស្មាតហ្វូនឡើយ។ ជាមួយកម្មវិធី
Nokia Browser ថ្មីបូកផ្សំនឹង អង្គគណនាដែលមានល្បឿនលឿន អតិថិជនប្រាកដ ជារីករាយនឹងការប្រើប្រាស់ អ៊ិនធឺណិតជាក់ជាមិនខាន។


Smartphone Nokia 500 មានតំលើងរួចជាស្រេចនូវកម្មវិធីចាក់បទភ្លេង និងកម្មវិធី
កំសាន្តល្បីៗ ដូចជា Shazam, Lonely Planet និង Michelin ជាដើម។

Smartphone Nokia 500 ពណ៌ខ្មៅនឹងមានដាក់លក់នៅមុនដំណាច់ខែកញ្ញាហើយ
ពណ៌សនឹង មានដាក់លក់នៅចុងឆ្នាំនេះ។ Smartphone Nokia 500 នឹងមានគំរប ផ្នែកខាងក្រោយចំនួនពីរ ពណ៌សម្រាប់ដោះដូរ ហើយគំរបក្រោយជាច្រើនពណ៌ ទៀតនឹងមានផ្តល់ជូននាពេលក្រោយនា ឆ្នាំនេះ។ តំលៃលក់មិនទាន់បូកបញ្ចូលពន្ធ គឺប្រហាក់ប្រហែល ២២០ ដុល្លាសហរដ្ឋ។

លក្ខណៈសម្បតិ្តសំខាន់ៗនៃ Smartphone Nokia 500
� អង្គគណនា1 GHz (1 GHz processor) និង Wifi សម្រាប់បើកមើលកម្មវិធីផ្សេងៗ និងព័ត៌មានកំសាន្តតាមអ៊ិនធឺណិត។
� កាមេរ៉ា 5MP សំរាប់ថតរូប និងវីដេអូ។
� ផែនទី Ovi ដែលផ្តល់ការណែនាំផ្លូវសម្រាប់អ្នកបើកបរ និងថ្មើរជើងដោយឥតគិតថ្លៃ។
� កម្មវិធី Her and Now សំរាប់រកមើលកម្មវិធីកំសាន្តនានាដែលគេរៀបចំនៅក្បែរកន្លែង ដែលអ្នកប្រើប្រាស់កំពុងស្នាក់នៅ
� Ovi Store ដែលមានកម្មវិធីដ៏សំបូរបែបសំរាប់ទាញយកមកដាក់ក្នុងស្មាតហ្វូន
� កម្មវិធីចាក់បទភ្លេង វិទ្យុ FM និងកម្មវិធីបើកវិទ្យុតាមអ៊ិនធឺណិត។
� ប្រព័ន្ធប្រតិបត្តិការ Symbian Anna ដែលជំរុញអោយការបើកអ៊ិនធឺណិតបានលឿន និង QWERTY keyboard នៅក្នុង Touch screen ទោះជាដាក់បញ្ឈរ ឬផ្តេកក៏ដោយ។
� ងាយភ្ជាប់នឹងអ៊ិនធឺណិត Wifi តាមរយៈ Home screen widget

Tags: