CamNews

ទូរស័ព្ទ 

FBIចូលរួមសហការណ៏ប្រើប្រាស់ទូរស័ព្ទiPhone ដើម្បីស្វែងរកក្មេងដែលវង្វេងផ្លូវ


យោងតាមគេហទំព័រCNN បាននិយាយថា សព្វថៃ្ងនេះFBIបានចូលរួមសកម្មភាពរុករក
ក្មេងដែលវង្វេងផ្លូវពីឪពុកម្តាយតាមរយៈកម្មវិធីរបស់ទូរស័ព្ទ iPhone។ នៅពេលលោកអ្នក
ដឹងថាកូនរបស់លោកអ្នកបានបាត់នោះ លោកអ្នកត្រូវដាក់រូបកូនរបស់ខ្លូន ដោយភ្ជាប់
ជាមួយភិនភាគ កំពស់ និងទំងន់ជាដើមហើយផ្ញើរទៅអោយ ភ្នាក់ងារFBIជាបន្ទាន់ដើម្បី
អោយពួកគេ ចាប់បាននូវភិនភាគហើយចំាផ្តើមស្វែងរកភ្លាមៗតែម្តង។យោងទៅតាម FBI
(Federal Bureau of Investigation)បាននិយាយថាកូនក្មេងដែលវង្វេងពីឪពុកម្តាយភាគ
ច្រើនបាត់ក្នុងរយៈពេល៤០វិនាទីមិនតែប៉ុណ្ណោះភាគច្រើនក្មេងដែលបានវង្វេងផ្លូវនោះ
ត្រូវបានបាត់ជារៀងរហូតដោយរកមិនឃើញតែម្តង។ ចំនែកឯកម្មវិធីដែលប្រើប្រាស់
កម្មទូរស័ព្ទដៃiPhone នេះគឺ booming mobile phone app។
ប្រភពដើម channelnewsasia
ដោយ ខេមរៈ

Tags: