CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះឆេះខ្លាំង ម្សៅពណ៌ ក្នុងកម្មវិធី សួនទឹក រងរបួស មនុស្សតិចបំផុត ៥០០ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ គួររំឮកថា មនុស្ស​ជាង​ ៥០០ ​រយ  ​នាក់​បាន​រង​របួស ក្នុង​ហេតុការណ៍​ផ្ទុះ​ភ្លើង ​មួយ នៅ​សួន​ទឹក​មួយ​កន្លែង ​ខាង​ក្រៅ​ក្រុង​  តៃប៉ិ នៃ ​កោះ​តៃវ៉ាន់​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ចុងសប្តាហ៍ កន្លងទៅនេះ ។ មន្ដ្រី​សុខាភិបាល​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អ្នក​រង​របួស​ទាំង​អស់​កំពុង​តែ​សម្រាក​ព្យាបាល​នៅ ​មន្ទីរ​ពេទ្យ​ចំនួន​៣៧​ កន្លែង​ផ្សេង​ៗ​គ្នា​ ខណៈ​អ្នក​រៀបចំ​កម្មវិធី​ម្នាក់ ព្រម​ទាំង​បុគ្គលិក​ចំនួន​៤​នាក់​ផ្សេង​ទៀត​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​។


កម្មវិធី​ជប់លៀង​នៅ​ក្នុង​សួន​ទឹក​ ដ៏​សប្បាយ បាន​  ប្រែ​ក្លាយ​ជា​ទុក្ខ នៅ​ពេល​ដែល​ស្ព្រាយ​ពណ៌​ត្រូវ​គេ​បាញ់​ឡើង បង្កើត​ជា​អណ្តាត​ភ្លើង    ​ឆាប​ឆេះ​នៅ​ចំ​  កណ្ដាល​ ហ្វូង​មនុស្ស​ដែល​កំពុង​រាំ​ លេង​ សប្បាយ សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​រៀប​រាប់​    ពី​ហេតុការណ៍​ផ្ទុះ​ឆេះ​នោះ​ថា វា​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ឆាក។ ហើយ​បន្ទាប់​មក ​មនុស្ស​ម្នាដែល​ភាគ​ច្រើន​កំពុង​រាំ​លេង​សប្បាយ ក៏​ស្រាប់​តែ​​ស្រែក​ដង្ហោយ​ឲ្យ​ជួយ ព្រម​ទាំង​ព្យាយាម​រត់​យក​តែ​ប្រាស​អាយុ​រៀង​ៗ​ខ្លួន។

ភ្លាម​ៗ​ក្រោយ​ហេតុការណ៍​នោះ រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ បញ្ជូន​ទៅ​ដល់​ភ្លាម​។ ប៉ុន្តែ​ប្រតិបត្តិការ​សង្គ្រោះ​ជួប​ការ​លំបាក​ក្នុង​ការ​ទៅ​ដល់  ​កន្លែង​កើត ​ហេតុ​ ធ្វើ​ឲ្យ​ចំនួន​អ្នក​  រង​របួស​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ រហូត​មក​ទល់​ពេល​នេះ    អ្នក​រង​របួស  ​ទាំង  ​អស់កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ ចំនួន​៣៧​ កន្លែងផ្សេង​ៗ​គ្នា ។
 
បើ​តាម​មន្ដ្រី​សុខាភិបាល​ទីក្រុង​តៃប៉ិ របួស​ភាគ​ច្រើន​គឺ​ជា​ការ​រលាក​ភ្លើង ដែល ​ឆាប​ឆេះ​ដោយ​សារ​ស្ព្រាយ​ពណ៌ ហើយ​អ្នក​របួស​ខ្លះ គឺ​បាន​រលាក​ខ្លួន​ប្រាណ​រហូត​ដល់​ទៅ​៤០​ភាគ​រយ​ឯ​ណោះ​។ មូល ហេតុ​នៃ​ការ​រលាក​ខ្លួន​ប្រាណ​ខ្លាំង​បែប​នេះ  ដោយ​សារ​តែ​បរិមាណ​ដ៏​ច្រើននៃម្សៅពណ៌និងសំខាន់​ ជាង​នេះ​ទៀត គឺ  ​ដោយ​សារ​តែ​សម្លៀក​បំពាក់​របស់​អ្នក​ចូល​រួម ដែល  ​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់​មុជ​ទឹក មាន​ដូច​ជា​ខោ​ខ្លី និង​ឈុត​ប៊ីគីនី​ជា​ដើម​។
 
ការ​ស៊ើប​អង្កេត​បឋម​របស់​សមត្ថកិច្ច កំណត់​ថា ហេតុការណ៍​ផ្ទុះ​ឆេះ​នេះ កើត​ឡើង​  ដោយ​សារ​តែ​ម្សៅ​ពណ៌​ដែល​គេ​បាញ់​ឡើង​ទៅ​លើ​អ្នក​ចូល​រួម​។ ម្សៅ​ពណ៌​ដែល​អាច​ឆាប​ឆេះ​ដោយ​សារ​តែ​កម្ដៅ​របស់​ភ្លើង​នៅ​លើ​ឆាក​។ ​សួន​ ទឹក​ ត្រូវ​បញ្ជា​  ឲ្យ​បិទ​ភ្លាម​ៗ   ដើម្បី​ធ្វើ​ការ​  ស៊ើប​អង្កេត​យ៉ាង​ម៉ត់​ចត់ ខណៈ​ដែល​អ្នក​រៀបចំ​កម្មវិធី​ម្នាក់ ព្រម​ទាំង​បុគ្គលិក​ចំនួន​៤​នាក់​ផ្សេង​ទៀត​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេតផង​ដែរ៕


ប្រភព ៖ សៀងហៃលីស និង អ័រអេសអាយ


Tags: Taiwan Int news Unt news Breaking news Hot news Asia Explode