CamNews

យល់ដឹង 

លេប​ទឹក​កាម​បុរសជួយ​ឲ្យ​អ្នក​មាន សុខភាព​ល្អ​ឬ?

សុខភាព)៖វាអាចស្តាប់ទៅដូចជា សំណួរដ៏ឆោតល្ងង់មួយ ការដែលអ្នកត្រូវធ្វើដូច្នេះ។ តែតាមការសិក្សាស្រាវជ្រាវមួយ បានជឿថា ប្រសិនបើអ្នកបានធ្វើការលេបវា ៣ដងក្នុងមួយសប្តាហ៍ ឬ ច្រើនជាងនេះ នោះគឺថា អ្នកកំពុង​ប្រើនូវវិធីព្យាបាល ដោយការប្រើទឹកកាមរបស់មនុស្សប្រុស ហើយអ្នកហាក់នឹង ទទួលបាននូវ អត្ថប្រយោជន៍ ពីវាជាច្រើនចំពោះសុខភាព ។

គេបានរកឃើញថា នៅក្នុងទឹកកាមរបស់បុរស គឺមាននូវសមាសធាតុជាច្រើន ដែលជួយ​សង្គ្រោះជីវិត និង បង្កើននូវអាយុវែង ព្រមទាំងអាចពន្យាពេលនូវភាពចាស់ជរា របស់មនុស្សបានផងដែរ។ ទន្ទឹមនឹងនេះ គេក៏បានជឿថាវា អាចជួយបង្ការ និង​ប្រឆាំងនឹងជំងឺមហារីក និង​បញ្ហាសុខភាពដទៃៗទៀត ដោយសារតែវាមានផ្ទុកនូវ អរម៉ូនល្អៗជួយជម្រុញ ដល់អារម្មណ៍ផ្លូវចិត្ត មាននូវវីតាមីន, ជាតិរ៉ែ,ប្រូតេអ៊ីន និង សារធាតុ AINC Alpha Glycoprotein រួមជាមួយផងដែរនូវ សមាសធាតុនៃ prostaglandins និង transfoming growth factor beta ( TGFbeta) ដែលផ្តល់ផលយ៉ាងល្អ ចំពោះអ្នកដែលបានទទួលវា ។

សារធាតុស័ង្កសីនេះ នឹងជួយព្យាបាលមុន ហើយជាតិកាល់ស្យូមនឹងជួយពង្រឹងឆ្អឹង និង ធ្មេញឲ្យរឹងមាំ, អរម៉ូនតេស្តូស្តេរ៉ូន នឹងជួយបង្កើនថាមពល និង​ភាពរហ័សរហួន ដល់រាងកាយ។ ចំណែកឯជាតិ selenium នឹងជួយប្រឆាំង នឹងជំងឺមហារីកបានថែមទៀត។ ទន្ទឹមនឹងនេះ លទ្ធផលនៃការស្រាវជ្រាវមួយ របស់សាកលវិទ្យាល័យ Pennsylvania របស់សាលា វេជ្ជសាស្ត្រ បានបង្ហាញថា វាអាចជួយកាត់បន្ថយនូវ អត្រាប្រឈមនឹងជំងឺមហារីកសុដន់ មិនតិចជាង ៥០ភាគរយនោះទេ ។ តែសូមប្រយ័ត្ន ចំពោះការកើតរោគផ្សេងៗ ចំពោះទឹកកាមមានរោគ ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Healthy tips National news Local news