CamNews

តារា 

ទោះបីជាចំណាយលុយច្រើនមែន តែម្ចាស់ក្លឹប Man City កើនចំណូលកាន់តែច្រើន

បើយោងទៅតាមព័ត៌មានដែលយើងដឹងរួចមកហើយនោះគឺ ប៉ុន្មានឆ្នាំចុងក្រោយនេះ Man City
បានចំណាយលុយអស់ជាច្រើន ដើម្បីទិញកីឡាករ មកពង្រឹងក្លឹប Man City ។ តែទោះបីជាអស់
ច្រើនយ៉ាងណាក៏ដោយ ក៏ទ្រព្យសម្បត្តិរបស់ម្ចាស់ក្លឹប Sheikh Mansour មិនធ្លាក់ចុះដែរ ហើយ
កើនឡើងថែមទៀតផង ។

Even Man City drop shopping brake boss Sheikh Mansour has earned billions of Table 1

នៅក្នុងរដូវកាលទិញដូរកីឡាករនេះ ម្ចាស់ក្លឹប Sheikh Mansour បានចំណាយលុយអស់ដល់ទៅ
១០០ លានផោន ។ ចំនួនទឹកប្រាក់ ១០០ លានផោននេះ មើលទៅហាក់ដូចជាមិនច្រើន សំរាប់
Sheikh Mansour ឡើយ ព្រោះតាមរបាយការណ៍សេដ្ឋកិច្ចបានអោយដឹងថា ម្ចាស់ក្លឹប Man City
ទទួលបានប្រាក់ចំណូលបន្ថែមដល់ទៅ ២ ពាន់លានផោន ឯណោះ ។

Even Man City drop shopping brake boss Sheikh Mansour has earned billions of Table 2

ប្រាក់ចំណូលទាំងនោះបានដោយ ភាគហ៊ុន ៧% នៅធនាគារ Barclays ។ ៧% នោះបាននាំចូល
ប្រាក់ចំណូលជាច្រើន ។ ត្រឹមតែរយៈពេល ៥ ឆ្នាំសោះ Barclays មានឈ្មោះនាំមុខ ក្នុងទីផ្សារមូល
ប្បទានប័ត្ត ដល់ទៅ ៦០% ។ ដូចនេះហើយ ចំណូលអាចនឹងកើនឡើងហួសពីការស្មានទៅទៀត ។
ដោយសារតែចំណូលនេះ ការទិញកីឡាករថ្លៃៗមកលេង មិនមែនជាបញ្ហាសំរាប់ Man City ឡើយ ៕

Even Man City drop shopping brake boss Sheikh Mansour has earned billions of table 3



ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: football man city star manager boss Sheikh Mansour