CamNews

យល់ដឹង 

គុណ​​​សម្បត្តិ​​​ដ៏​​​ធំ​ធេង របស់​​ការ​​​បបោស​​​អង្អែល មុន​​​ពេល​​ឡើង​​ឋាន​​សួគ៌

(សុខភាពសិច)៖ ការបរបោសអង្អែលមុនពេលរួមភេទ ត្រូវបានគេចាត់ទុកថា ជាអ្វីៗដែលបុរសគួរតែធ្វើ ចំពោះដៃគូដើម្បីបញ្ជាក់ ពីការត្រៀមខ្លួនរួមភេទរួចរាល់ សម្រាប់ប្រតិបត្តិការលើគ្រែ។ ការបរបោសអង្អែលមុនពេលរួមភេទ គឺជាចំណុចមួយដ៏សំខាន់ និងមិនអាចមើលរំលងបាន បើសិនជាចង់ដល់​ចំណុចកំពូលនោះ ត្រូវចេះក្បាច់​ប​បោសអង្អែល។

ពិតណាស់ការរួមភេទ ដោយមិនបានគ្រោងទុក និងគ្មានការបរបោសអង្អែលអ្វីសោះនោះ ពេលខ្លះអាចជាបទពិសោធន៍រួមភេទ ដ៏ល្អបំផុត ប៉ុន្តែជាទូទៅស្ត្រីភាគច្រើន នឹងយល់ព្រមថា វា​គឺជាការរួមភេទដ៏ល្អ បាននៅពេលដែលអ្នកបានសិក្សា អំពីសារៈសំខាន់នៃការប​បោសអង្អែល មុនពេលរួមភេទសិន។
បែបបទនៃការបរបោសអង្អែល ដ៏ប្រុងប្រយ័ត្ននឹងផ្តល់ជាការសប្បាយ ដល់ដៃគូទាំងពីរកាន់តែខ្លាំង ព្រមទាំងធ្វើឲ្យពិសោធន៍ ខាងរួមភេទកាន់តែរីករាយទៀតផង។

ដើម្បីបន្ថែមគ្រឿង ដល់ជីវិតផ្លូវភេទរបស់អ្នក ដើម្បីទទួលបានការសម្រើប និងការសប្បាយដល់កម្រិតខ្ពស់បំផុត បុរសត្រូវតែបន្តការប​បោសអង្អែល ដល់ខាងស្រីឲ្យបានយូរ ដើម្បីឲ្យលិង្គរឹង ហើយខាងស្រីត្រូវធ្វើដូចគ្នា ដើម្បីឲ្យមានការបញ្ចេញទឹករំអិល ទ្វារមាសច្រើន។ អ្នកឯកទេសខាងការរួមភេទ ភាគច្រើនយល់ថា គ្មានអ្វីសំខាន់ជាងការចំណាយ ពេលឲ្យបានច្រើន សម្រាប់ការប​បោសអង្អែល មុនពេលរួមភេទឡើយ។ ចូរចាប់ផ្តើមរួមភេទ នៅពេលដៃគូទាំងសងខាង កំពុងតែស្ថិតក្នុងការ ស្រើបស្រាលខ្ពស់បំផុត និងពិបាកគ្រប់គ្រង ចំណង់ផ្លូវភេទ។

ការបរបោសអង្អែលមុនពេលរួមភេទ គឺជាការផ្សំគ្នា នៃសកម្មភាពជាច្រើន ដូចជា ការឱប ការអង្អែលថ្នមៗ ការដោះសម្លៀកបំពាក់ឲ្យគ្នា ការថើប និងការប្រើមាត់រួមភេទ។ បុរសដែលចេះថ្នាក់ថ្នម និងថើបដៃគូរបស់គេ ហើយដឹងពីរបៀប ប​បោសអង្អែលឲ្យដៃគូពេញចិត្តនោះ ច្រើនតែរកឃើញថា ដៃគូរបស់ពួកគេនោះ មិនត្រឹមតែពេញចិត្តក្នុងការរួមភេទ កាន់តែច្រើន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យដៃគូទទួលបានចំណុចកំពូល កាន់តែស្រួលដែរ។ ស្ត្រីភាគច្រើន ត្រូវការការភ្ញោចឲ្យបានយូរ ដើម្បីទទួលបានសម្រើប ដ៏​ពេញលេញមួយ ហើយការបរបោសអង្អែលមុនពេលរួមភេទនេះ នឹងផ្តល់នូវតម្រូវការរបស់នាងបាន៕



 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: healthy tips